ចុះជំរុញបណ្តុំអាជីវកម្មមាន់និងពិនិត្យស្ថានភាពតាមផ្ទះព្រមទាំងតាមដានការបញ្ចូលប្រពន្ធ័ទិន្នន័យម្រាប់បណ្តុំអាជីវកម្មផលិតមាន់ស្រែភូមិត្រពាំងអំពិល ឃុំ គោកមន ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ០៣ កក្កដា ២០២០
297

ថ្ងៃ ព្រហស្បតិ៍១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកក្កដាឆ្នាំ២០២០ លោក ឡឹករត្ន័អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធីASPIREនិងលោក ផូ ម៉េងអ៊ី បានបន្តចុះជំរុញបណ្តុំអាជីវកម្មមាន់និងពិនិត្យស្ថានភាពតាមផ្ទះព្រមទាំងតាមដានការបញ្ចូលប្រពន្ធ័ទិន្នន័យម្រាប់បណ្តុំអាជីវកម្មផលិតមាន់ស្រែភូមិត្រពាំងអំពិល ឃុំ គោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ដែលមានសកម្មភាពនិងលទ្ធផលដូចខាងក្រោម៖
- ពិនិត្យកន្លែងចិញ្ចឹមមាន់របស់កសិករកី រើងដែលមានមេមាន់ផ្តល់ស៊ុតសព្វថ្ងៃចំនួុន៥៥ក្បាលនិងឈ្មោល១១ក្បាល។មេមាន់របស់គាត់អាចផលិតស៊ុតបានចន្លោះពី៣០គ្រាប់ទៅ៥០គ្រាប់ក្នុង១ថ្ងៃសំរាប់ដាក់ទូភ្ញាស់ខ្លួុនឯងពេលពេញទូគាត់លក់អោយក្នុងបណ្តុំប្រមូលទិញនិងបានដំណើរការលក់មាន់សាច់ក្នុងបណ្តុំបានខ្លះៗហើយតែមិនទាន់ច្រើនក្នុង១ខែគាត់អាចលក់មាន់សាច់បាន២ដងចន្លោះពី៣០ក្បាលឡើងទៅ។ផ្លាស់ប្តូរទំលាប់កសិករអោយចេះរៀបចំផែនការផលិតវិលជុំដើម្បីផ្គត់ផ្គង់មាន់សាច់ចូលទីផ្សារតាមជំហានពីតិចទៅច្រើន។
-បានរៀបចំសមាជិកអោយចេះប្រើប្រាស់ប្រពន្ធ័តេលេក្រាមក្នុងក្រុមបណ្តុំដើម្បីងាយស្រួុលទាក់ទងលក់ផលិតផលនិងបញ្ហាផ្សេងៗព្រោះជាតំបន់មានសក្តានុពលច្រើនមិនថាការចិញ្ចឹមសត្វ
-ចុះពិនិត្យការអនុវត្តប្រពន្ធ័(MIS)ដែលភ្នាក់ងារផ្សព្វផ្សាយឃុំបញ្ចូលមិនត្រឹមត្រូវព្រោះជាតំបន់ក្រៅឃុំគោលដៅ
* ផែនការបន្ត
- ត្រៀមរៀបចំវេទិកាពហុភាគីពាក់ពន្ធ័បង្កើតផែនការអាជីវកម្មរួមគ្នាដើម្បីជ្រើសរើសអ្នកទទួុលទិញផលិតផលដែលសមាជិកផលិតបានដើម្បីឈានដល់ការធ្វើកិច្ចសន្យាបឋមមួយសំរាប់ពួកគាត់ក្នុងការធ្វើអាជីវកម្មមួយនេះ៕
 

ចំនួនអ្នកចូលទស្សនា
Flag Counter