រៀបចំថ្នាល់សំណាប និងសាបពូជស្រូវផ្ការំដួល ដែលគាំទ្រដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)
ចេញ​ផ្សាយ ២៩ មិថុនា ២០២០
506

ថ្ងៃសៅរ៍ ០៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៧  ខែមិថុនា ឆ្នាំ២០២០  លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះជួយរៀបចំថ្នាល់សំណាប និងសាបពូជស្រូវផ្ការំដួល ដែលគាំទ្រដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) របស់កសិករ ប៊ន់ ម៉ាប់ នៅភូមិបន្សាយរ៉ាក់ សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖ 
+ សកម្មភាព 
- បាចជីលាមកសត្វទ្រាប់បាត
- ភ្ជួរ និងរាសពង្រាប់ដី
- បូមទឹកបញ្ចូលក្នុងថ្នាល
- បែងចែកប្លង់ថ្នាលសំណាប 
- និងធ្វើការសាប់គ្រាប់ស្រូវពូជក្នុងថ្នាល 
+ ជាលទ្ធផលសម្រេចបាន 
សម្រាប់ការចុះជួយរៀបចំថ្នាល និងសាបស្រូវពូជផ្ការំដួលសម្រេចបាន៖ 
- សាប់ពូជស្រូវផ្ការំដួលអ
ស់ចំនួន១០គីឡូក្រាម លើទំហំផ្ទៃដីថ្នាល៣០០ម៉ែត្រការ៉េ ។ ន
+ ផែនការ
សម្រាប់ឆ្នាំ២០២០ នេះកសិករ ប៊ន់ ម៉ាប់ គ្រោងផលិតស្រូវពូជផ្ការំដួល លើផ្ទៃដី០២ហិកតា  សម្រាប់ស្រូវសន្ទួង ។

ចំនួនអ្នកចូលទស្សនា
Flag Counter