ចុះប្រជុំពិភាក្សា ដើម្បីចំរាញ់យកកសិករចូលក្នុងបណ្ដុំចិញ្ចឹមត្រី និងរៀបចំលក្ខន្តិកៈ រចនាសម្ព័ន្ធគ្រប់គ្រងបណ្ដុំចិញ្ចឹមត្រី នៅភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់
ចេញ​ផ្សាយ ២៩ មិថុនា ២០២០
190

នៅថ្ងៃសុក្រ ៦ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារថ្នាក់ខេត្ត, ស្រុក របស់ខណ្ឌរដ្ឋបាលជលផលឧត្តរមានជ័យ បានចុះប្រជុំពិភាក្សា ដើម្បីចំរាញ់យកកសិករចូលក្នុងបណ្ដុំចិញ្ចឹមត្រី និងរៀបចំលក្ខន្តិកៈ រចនាសម្ព័ន្ធគ្រប់គ្រងបណ្ដុំចិញ្ចឹមត្រី នៅភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់។
 សកម្មភាពមានដូចខាងក្រោម៖
     +សមាសភាពចូលរួមមាន
- លោក សួន ម៉ាលីន ប្រធានអនុកម្មវិធីទទួលបន្ទុកស្រុកចុងកាល់
- លោក មុំ សយ័ន្ត នាយរងខណ្ឌរដ្ឋបាលជលផលឧត្តមានជ័យ
- លោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE
- លោក សាក់ សារ៉ាន់ មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត
- លោក រៀ កាវីន ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ និង កសិករចូលរួមចំនួន ៥៥នាក់ ស្រី ២០នាក់។
     +សកម្មភាព
- ការរៀបចំប្រជុំ គណៈកម្មការគ្រប់គ្រងបណ្ដុំសារឡើងវិញ ដើម្បីពិភាក្សាអំពីលក្ខន្តិកៈ និងរចនាសម្ព័ន្ធគ្រប់គ្រង
- ការបង្ហាញអំពីចក្ខុវិស័យ និងបេសកកម្មនៃការបង្កើតបណ្ដុំ
- ការបង្ហាញអំពីលក្ខន្តិកៈ និងតួនាទីរបស់គណៈកម្មការគ្រប់គ្រងបណ្ដុំនិមួយៗ
- ការបង្ហាញអំពីការត្រៀមខ្លួន និងសម្ភារសម្រាប់ការចិញ្ចឹមត្រី
- ការចុះធ្វើផែនការថវិកាលំអិត ដើម្បីធ្វើកន្លែងបង្កាត់កូនត្រី
     +លទ្ធផល
- កសិករចូលរួមជាមួយបណ្ដុំ ៥០គ្រួសារ ក្នុងនោះមានស្រី ២០នាក់
- បណ្ដុំមានលក្ខន្តិកៈ និងរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ និងស្របច្បាប់
- ជ្រើសរើសកសិករគំរូម្នាក់
- បានធ្វើថវិកាលំអិតបានរួចរាល់អស់ចំនួន ៧,៨០០,០០០រៀលគត់ ឬស្មើនឹង ១,៩៥០ដុល្លា ។
 

ចំនួនអ្នកចូលទស្សនា
Flag Counter