វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ថ្នាំគីមីកសិកម្មប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ២៩ មិថុនា ២០២០
201

ថ្ងៃព្រហស្បតិ៍  ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក នៅ ប្រណីត មន្ត្រីការិយាល័យនីតិកម្មកសិកម្ម  បានចូលរួមសម្របសម្រួលជាមួយគម្រោង CSmart អង្គការ iDE បើកវគ្គបណ្ដុះបណ្ដាលស្ដីពី៖ 
 - ការប្រើប្រាស់ថ្នាំគីមីកសិកម្មប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
 - សុវត្ថិភាពគីមីចំណីអាហារនៅកសិដ្ឋាន
ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល
+ សមាសភាពអ្នកចូលរួម
- ក្រុមការងារគម្រោង CSmart អង្គការ iDE 
- លោក ចន ផល្លីន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន
- លោក នៅ ប្រណីត មន្រ្តីការិយាល័យនីតិកម្មកសិកម្ម
និងកសិករចូលរួមសរុប ចំនួន២៣ នាក់/ស្ត្រី១៣នាក់។
+ សកម្មភាព
- ចុះពិនិត្យរកសត្វល្អិតមានប្រយោជន៍  និងកត្តាចង្រៃក្នុងចម្ការ
- បង្ហាញពីទម្រង់សត្វល្អិតមានប្រយោជន៍  និងកត្តាចង្រៃ
- បង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំកសិកម្មតាមត្រូវតាមបច្ចេកទេស
- បង្ហាញពីឧបករណ៍ប្រើប្រាស់សម្រាប់ពេលលាយថ្នាំ  និងបាញ់ថ្នាំកសិកម្ម
- បង្ហាញពីវ័ណ្ឌរបស់ថ្នាំកសិកម្មដែរក្រសួងកសិកម្មបានធ្វើការហាមឃាត់
+ លទ្ធផល
  - កសិករយល់ដឹងច្បាស់ពីសារធាតុថ្នាំដែលមានគ្រោះថ្នាក់ខ្លាំងដល់មនុស្សសត្វ (ថ្នាំវ័ណ្ឌក្រហម) ។
  - ដឹងពីពេលវេលានៃការរង់ចាំបន្ទាប់ពីបាញ់ថ្នាំរួច
  - ដឹងពីវិធីសាស្ត្រការពារខ្លួនកំឡុងពេលបាញ់ថ្នាំ
  - យល់ដឹងកាន់តែច្បាស់ពីបច្ចេកទេសនៃការប្រើប្រាស់ថ្នាំគីមីកសិកម្មដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter