នៅថ្ងៃព្រហស្បតិ៍ ៥ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ កម្មវីធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចុះប្រជុំពិភាក្សា ដើម្បីចំរាញ់យកកសិករចូលក្នុងបណ្ដុំចិញ្ចឹមត្រី និងរៀបចំលក្ខន្តិកៈ រចនាសម្ព័ន្ធគ្រប់គ្រងបណ្ដុំចិញ្ចឹមត្រី ដល់ប្រជាកសិករ នៅ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ។
+សមាសភាពចូលរួមមាន
១. លោក មុំ សយ័ន្ត នាយខណ្ឌរងជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត
២. លោក សុខ ធឿន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
៣. លោក តុង សុផាណ្ណារឹទ្ធ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE
៤. លោក ឡៅ ចាន់សារុន មន្រ្តីទទួលបន្ទុកស្រុកអន្លង់វែងនៃកម្មវិធី ASPIRE
៥. លោក ហែម ឃិន មេភូមិទួលសាលា
៦. កសិករចូលរួមសរុបចំនួន ៥០នាក់ ស្រីចំនួន ១៩នាក់។
+សកម្មភាពនៃកិច្ចប្រជុំ
ដំណើរការកិច្ចប្រជុំនេះត្រូវបានដឹកនាំនិងសម្របសម្រួលដោយ លោក មុំ សយ័ន្ត នាយខណ្ឌរងជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត
- មតិស្វាគមន៍ និងបើកម្មវិធី ដោយលោក ហែម ឃិន មេភូមិទួលសាលា
- ការបង្ហាញអំពីលក្ខណ្ឌ នៃការចូលរួមជាមួយបណ្ដុំ ដើម្បីចំរាញ់យកកសិករចូលរួមក្នុងបណ្ដុំ
- ការបង្ហាញអំពីចក្ខុវិស័យ និងបេសកកម្មនៃការបង្កើតបណ្ដុំ
- ការបង្ហាញអំពីលក្ខន្តិកៈ និងតួនាទីរបស់គណៈកម្មការគ្រប់គ្រងបណ្ដុំនិមួយៗ
- ការបង្ហាញអំពីការត្រៀមខ្លួន និងសម្ភារសម្រាប់ការចិញ្ចឹមត្រី
+លទ្ធផល
- ជាលទ្ធផលបន្ទាប់ពីបានបង្ហាញពីលក្ខណ្ឌនៃការចូលរួមជាមួយបណ្ដុំ ក្រុមការងារបានចំរាញ់យកកសិករចូលរួមជាមួយបណ្ដុំបានគ្រប់ចំនួនគឺ ៥០នាក់ ក្នុងនោះមានស្រី ១៩នាក់។
- លក្ខន្តិកៈ និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់បណ្ដុំត្រូវបានរៀបចំបានត្រឹមត្រូវ ដោយមានការចុះហត្ថលេខាទទួលស្គាល់ដោយមេឃុំ។