នៅថ្ងៃព្រហស្បត្តិ ០៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារទទួលបន្ទុកបច្ចេកទេសថ្នាក់ខេត្ត,ស្រុកបានបន្តចុះជំរុញបណ្តុំអាជីវកម្មមាន់យកពង និងពិនិត្យស្ថានភាពតាមផ្ទះ ពីការរៀបចំទ្រុង ការចិញ្ចឹមមាន់ នៅក្នុងបណ្ដុំអាជីវកម្មមាន់យកពង នៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានសកម្មភាពដូចខាងក្រោម៖
* សមាសភាពអ្នកចូលរួម៖
- លោកឡឹករត្ន័ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងជាអនុប្រធានទទួលបន្ទុកកម្មវិធី(ASPIRE)
- លោកផូ ម៉េងអុី អនុប្រធានការិយាល័យលិតកម្ម និងបសុព្យាលខេត្តនិងជាមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត
- ក្រុមការងារទទួលបន្ទុកស្រុក
- កសិករចំនួន០៧គ្រួសារ ។
* សកម្មភាព និងលទ្ធផល
- បានចុះពិនិត្យ និងផ្ដល់យោបល់កែលម្អការរៀបចំទ្រងចិញ្ចឹមមាន់យកពង
- ពិនិត្យមើលលើការចិញ្ចឹមមាន់ និងជំរុញឱ្យការចិញ្ចឹមមាន់តាមទម្លាប់ ទៅជាការចិញ្ចឹមមាន់យកពងលក់ឱ្យបានប្រសើរជាងមុន
- ណែនាំសមាជិកក្នុងបណ្ដុំអោយចេះប្រើប្រាស់Telegram
- ណែនាំកសិករពីរបៀបនៃការលក់ស៊ុត
- ប្រមូលទិញស៊ុតពីកសិករលក់អោយអ្នកភ្ញាស់ដើម្បីផ្លាស់ប្តូរទំលាប់កសិករដែលទុកអោយមេក្រាប បានចំនួន៩២គ្រាប់។
* ផែនការបន្ត
- បន្តចុះពិនិត្យ ណែនាំ និងជំរុញដល់សមាជិកផ្សេងទៀតក្នុងបណ្ដុំពីការៀបចំទ្រុង និងការចិញ្ចឹមមាន់យកពង
- ជួយកែលម្អចំនុចខ្វះខាតចំពោះកសិករដែលដំណើរការហើយ ដើម្បីជួយឱ្យការចិញ្ចឹមមាន់ពងរបស់បានល្អប្រសើរជាងមុន៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម