នៅថ្ងៃពុធ ៤ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារថ្នាក់ខេត្ត, ស្រុក របស់ខណ្ឌរដ្ឋបាលជលផលឧត្តរមានជ័យ បានចុះប្រជុំពិភាក្សា ដើម្បីចំរាញ់យកកសិករចូលក្នុងបណ្ដុំចិញ្ចឹមបង្កង និងរៀបចំលក្ខន្តិកៈ រចនាសម្ព័ន្ធគ្រប់គ្រងបណ្ដុំ សកម្មភាពមានដូចខាងក្រោម៖
+សមាសភាពចូលរួមមាន
- លោក មុំ សយ័ន្ត នាយរងខណ្ឌរដ្ឋបាលជលផលឧត្តមានជ័យ
- លោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE
- លោក សាក់ សារ៉ាន់ មន្រ្តីទទួលបន្ទុកស្រុកត្រពាំងប្រាសាទ
- លោក ឈឹម ករុណា មន្ត្រីទទួលបន្ទុកស្រុកត្រពាំងប្រាសាទ
- លោក សុខ រឿ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ និង កសិករចូលរួមចំនួន ៤៨នាក់ ស្រី០៩នាក់។
+សកម្មភាព
- មតិស្វាគមន៍ និងបើកម្មវិធី
- ការបង្ហាញអំពីលក្ខណ្ឌ នៃការចូលរួមជាមួយបណ្ដុំ ដើម្បីចំរាញ់យកកសិករចូលរួមក្នុងបណ្ដុំ
- ការរៀបចំជ្រើសរើស គណៈកម្មការគ្រប់គ្រងបណ្ដុំសារឡើើងវិញ(ដោយមានការផ្លាស់ប្ដូរ)
- ការបង្ហាញអំពីចក្ខុវិស័យ និងបេសកកម្មនៃការបង្កើតបណ្ដុំ
- ការបង្ហាញអំពីលក្ខន្តិកៈ និងតួនាទីរបស់គណៈកម្មការគ្រប់គ្រងបណ្ដុំនិមួយៗ
- ការបង្ហាញអំពីការត្រៀមខ្លួន និងសម្ភារសម្រាប់ការចិញ្ចឹមបង្កង
+លទ្ធផល
- ជាលទ្ធផលបន្ទាប់ពីបានបង្ហាញពីលក្ខណ្ឌនៃការចូលរួមជាមួយបណ្ដុំ ក្រុមការងារបានចំរាញ់យកកសិករចូលរួមជាមួយបណ្ដុំបានគ្រប់ចំនួនគឺ ៤៦នាក់ ក្នុងនោះមានស្រី ០៩នាក់។
- ជ្រើសរើសគណកម្មការគ្រប់គ្រងបានចំនួន ០៤នាក់ ស្រី ០១នាក់គឺ៖
១. លោក ប៊ិន បឿន ប្រធាន
២. លោក វ៉ាត សោភ័ណ្ឌ អនុប្រធាន
៣. លោកស្រី ស៊ឹង ភារី រដ្ឋបាល និងហិរញ្ញឹក
៤. លោក ទឹត មឿន ផ្នែកទីផ្សារ និងបច្ចេកទេស
- លក្ខន្តិកៈ និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់បណ្ដុំត្រូវបានរៀបចំបានត្រឹមត្រូវ ដោយរងចាំការកែសម្រួល និងចុះហត្ថលេខាទទួលស្គាល់