ថ្ងៃអង្គារ ០៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារទទួលបន្ទុកក្រុងសំរោង បានរៀបចំកិច្ចប្រជុំបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពកសិករគំរូបណ្តុំអាជីវកម្មដំណាំស្រូវ នៅភូមិបន្សាយរាក់ សង្កាត់សំរោង ក្រុងសំរោង មានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖
សមាសភាពអ្នកចូលរួម៖
- លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ក្រុមការងារកម្មវិធីAspire ក្រុងសំរោង
-លោកស្រីខាយ សំនៀង ភ្នាក់ងារផ្សព្វផ្សាយឃុំ សង្កាត់បន្សាយរាក់
កសិករចំនួន០៣នាក់ ។
* សកម្មភាព
-លោកស្រីខាយ សំនៀង បានបង្ហាញពីគោលបំណងក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កសិករគំរូ
-លោកឈឿន ពន្លឺ បង្ហាញពីបច្ចេកទេសដំណាំស្រូវ,ការរៀបចំដី,ការសាប និងការស្ទូង
-លោកស្រីហម សុគន្ធា បង្ហាញពីការគ្រប់គ្រង និងថែទាំដំណាំស្រូវ
-ការប្រើប្រាស់ជីតាមប្រភេទក្រុមដីលើដំណាំស្រូវ
-ទួនាទីNPK លើដំណាំស្រូវ
-ដំណាក់កាលលូតលាស់របស់ស្រូវ
-ផលប៉ះពាល់ពីការប្រើថ្នាំសម្លាប់សត្វល្អិត
-ការប្រើប្រាស់ជីតាមប្រភេទក្រុមដី
-បច្ចេកទេសក្នុងការដាំដុះដំណាំស្រូវ
-ការបន្សុតពូជស្រូវ
-ការទុកដាក់ និងការប្រមូលផល
*បញ្ហាប្រឈម
-ខ្វះប្រភពទឹក
*ផែនការបន្ត
-បណ្តុះបណ្តាលពង្រឹងសម្ថភាពកសិករគំរូថ្ងៃ២៤.០៦.២០២០បញ្ចប់វគ្គ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម