ថ្ងៃ អង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារទទួលបន្ទុកបច្ចេកទេសថ្នាក់ខេត្ត,ស្រុកបានបន្តចុះជំរុញបណ្តុំអាជីវកម្មមាន់និងពិនិត្យស្ថានភាពតាមផ្ទះនិងតាមដានការបញ្ចូលប្រពន្ធ័ទិន្នន័យម្រាប់បណ្តុំអាជីវកម្មផលិតមាន់ស្រែភូមិយាងជើងនិងយាងត្បូងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យមានសកម្មភាពដូចខាងក្រោម៖
* សមាសភាពអ្នកចូលរួម៖
-លោកឡឹករត្ន័ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងជាអនុប្រធានទទួលបន្ទុកកម្មវិធី(ASPIRE)
- លោកផូ ម៉េងអុី អនុប្រធានការិយាល័យលិតកម្ម និងបសុព្យាលខេត្តនិងជាមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត
-ក្រុមការងារទទួលបន្ទុកស្រុក
- ភ្នាក់ងារផ្សព្វផ្សាយឃុំ (Cew) ប្រចាំស្រុក និងកសិករចំនួន ៤០នាក់ ស្រី២២នាក់
* សកម្មភាព និងលទ្ធផល
- ប្រមូលស៊ុតពីកសិករលក់អោយអ្នកភ្ញាស់ដើម្បីផ្លាស់ប្តូរទំលាប់ចាស់របស់កសិករដែលទុកអោយមេក្រាប
- បានចុះពិនិត្យកសិករដែលកំពុងចិញ្ចឹមមាន់សាច់បានចំនួន១៥គ្រួសារដែលពួកគាត់មានមាន់និងទ្រុង។
- បានចុះអនុវត្តលើការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មាន សម្រាប់ការគ្រប់គ្រង (MIS) ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ (Cew) តាមផ្ទះគ្រួសារជាសមាជិកនិងពិនិត្យកែលម្អទ្រុងផងដែល។
-បានរៀបចំសមាជិកអោយចេះប្រើប្រាស់ប្រពន្ធ័តេលេក្រាម
-មន្រ្តីថ្នាក់ស្រុកនិងភ្នាក់ងារឃុំបានចុះអនុវត្តប្រពន្ធ័(MIS)បានចំនួន១១គ្រួសារ។
* ផែនការបន្ត
- បន្តចុះពិនិត្យជាក់ស្តែង តាមទ្រុងចិញ្ចឹមរបស់បណ្ដុំគ្រប់សមាជិកទាំងអស់ដើម្បីជួយកែលម្អចំនុចខ្វះខាតដើម្បីរកដំណោះស្រាយជូនពួកគាត់បន្ត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម