កម្មវិធីទស្សនៈកិច្ចចម្ការ និងរំលឹកមេរៀនបន្ថែមការ អនុវត្តកសិកម្មល្អ (CamGAP)
ចេញ​ផ្សាយ ២៩ មិថុនា ២០២០
180

ថ្ងៃព្រហស្បតិ៍ ៥ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក សំ  បុង និងក្រុមការងារមន្ត្រីអនុវត្តគម្រោងឈេនបានចូលរួមកម្មវិធីទស្សនៈកិច្ចចម្ការ និងរំលឹកមេរៀនបន្ថែមការ
អនុវត្តកសិកម្មល្អ(CamGAP)របស់គណៈប្រតិភូបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្ម(GDA)នៅភូមិគោកចាន់រី សង្កាត់កូនក្រៀល និងភូមិអូរឬស្សី សង្កាត់សំរោង ក្រុងសំរោងដោយមានអ្នក
ចូលរួមសរុបចំនួន៣៥/១២នាក់ ។
+សមាសភាពចូលរួម
-លោក លន់ វន្នី អនុប្រធាន(CamGAP)
-លោក គង់ ពិសិដ្ឋ អនុប្រធាន(CamGAP)
-លោក សូវ  សុីណេន  មន្រ្តី(CamGAP)
-លោក ប៑ុន សាប៑ន ទីប្រឹក្សាគម្រោងឈេន
-លោក កាំង ចាន់ឡែន ទីប្រឹក្សាគម្រោងឈេន
-លោក ស្រី សុខជា  មន្រ្តីទីផ្សារគម្រោងឈេន
-ក្រុមការងារអនុវត្តក្នុងគម្រោងឈេន
+គោលបំណង
1. ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឯកសារ និងផ្តល់យោបល់បន្ថែមដល់ចម្ការបង្ហាញCamGAP
2. រំលឹកមេរៀនបន្ថែម ដល់មន្ត្រីបច្ចេកទេ
សដៃគូរបស់គម្រោងCHAIN និងកសិករសំខាន់ៗមួយចំនួន ។
+សកម្មភាព
គណៈប្រតិភូបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្ម(GDA)បានចុះត្រួតពិនិត្យផ្ទាល់លើចម្ការកសិកម្មល្អCamGAP អំពីទីតាំងចម្ការរងការប៉ះពាល់ពីហានិភ័យសុវត្ថិភាពចំណីអាហារ ការទុកដាក់ថ្នាំគីមីកសិកម្ម និងកន្លែងទុកលាមសត្វ ប្រភពទឹក និងកន្លែងប្រមូលផល ។
    រំលឹកមេរៀនបន្ថែមគណៈប្រតិភូបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្ម
(GDA)បានបង្ហាញពីគោលការណ៍ទាំង១០នៃការអនុវត្តកសិកម្មល្អ
CamGAP  និងបានបង្ហាញពីវិធីសាស្ត្រសំខាន់ៗចំនួន០៣គឺ ១.រូបសាស្ត្រ ២.ជីវសាស្ត្រ និង៣.គីមីសាស្រ្តជូនដល់កសិករអនុវត្តក្នុងចម្ការកសិកម្មល្អ
CamGAP   ។
      បានរៀបចំផែនការសកម្មភាពអនុវត្តកសិកម្មល្អដើម្បីជ្រើសកសិករស្ម័គ្រចិត្តធ្វើអនុវត្តចម្ការកសិកម្មល្អគឺ
១.ការដាក់ពាក្យសុំអនុវត្តចម្ការCamGAP
២.ការវាយតម្លៃផ្ទៃក្នុង(មន្ទីរកសិកម្ម)
៣.ការគាំទ្រពីអគ្គនាយកដ្ឋានកសិកម្ម(GDA)
៤.ការយកសំណាក់ទៅពិនិត្យនៅមន្ទីរពិសោធន៍
៥. ការប្រជុំប្រចាំខែតាមអនឡាញ
(Zoom meeting)
+លទ្ធផល
ជ្រើសរើសបានកសិករស័្មគ្រចិត្តអនុវត្តលើចម្ការបង្ហាញកសិកម្មល្អCamGAPបានចំនួន១៩នាក់ ស្រី០២នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter