ថ្ងៃពុធ ០៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កញ្ញា ស៊ា សុភី បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលគំនិតភ្ញាស់អាជីវកម្មវគ្គទី៥ ជាមួយ លោក ស្រី សុខជា នៅមន្ទីរកិច្ចការនារី ដោយមានកសិករបង្គោលចំនួន០៦នាក់ ស្រី០២នាក់ មានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖
+សកម្មភាព
- បានរំលឹកមេរៀន និងបង្ហាញពីចំនុចល្អមួយដែលបានរៀនពីវគ្គមុន
- បង្ហាញពីពាក្យគន្លឹះនៃគណនេយ្យ
- ការគណនារាប្រាក់ចំណេញ និងប្រាក់ចំណេញមួយឯកត្តា
- សាច់ប្រាក់ និងប្រាក់ចំណេញ
- ត្រួតពិនិត្យឡើងវិញលើការកត់ត្រាចំណាយចំណូល
- ការព្យាករណ៍លំហូរសាច់ប្រាក់រយៈពេល៦ខែ
- សំនួរ និងចម្លើយ
+លទ្ធផល
តាមរយៈការវាយតម្លៃ និងការអនុវត្តលើកិច្ចការជាក់ស្ដែងជាច្រើន ឃើញថា
កសិករមានការយល់ដឹងច្រើនពីប្រធានបទខាងលើ។
+ផែនការបន្ដ
- តាមដាន និងរំលឹកមេរៀនឡើងវិញនៅសប្ដាហ៍ក្រោយ។
- រៀបចំវគ្គបណ្ដុះបណ្ដាលទី៦ ជាវគ្គបញ្ចុប់នៅថ្ងៃទី១៣ខែកក្ដដា ឆ្នាំ២០២០ ខែក្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម