ថ្ងៃចន្ទ ០២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារអនុកម្មវិធី ASPIRE ស្រុកត្រពាំងប្រាសាទ បានចុះផ្សព្វផ្សាយ ពីកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងជ្រើសរើសកសិករ សម្រាប់បង្កើតបណ្តុំអាជីវកម្មដំណាំបន្លែ (DPES) ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដោយមានអ្នកចូលរួមសរុបចំនួន៥២/១៣នាក់ ។
+ សមាសភាពអ្នកចូលរួម
- ខ្ញុំបាទ សំ បុង មន្រ្តីស្រុកត្រពាំង
ប្រាសាទអនុវត្ត្តកម្មវិធីAspire
- លោក ខេង ឃាន់ មន្ត្រីផ្សព្វផ្សាយឃុំត្រពាំងប្រាសាទ ។
+ គោលបំណង
បង្ហាញពីគោលបំណងកម្មវិធីASPIRE ផ្សព្វផ្សាយកម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ នៃបណ្តុំអាជីវកម្មបន្លែ ទីកន្លែងសាលាឃុំត្រពាំងប្រាសាទ ។
+ សកម្មភាព
- បង្ហាញពីគោលបំណងរបស់កម្មវិធី ASPIRE
- បង្ហាញពីអ្នកពាក់ព័ន្ធ និងអ្នកអនុវត្តក្នុងកម្មវិធីASPIRE
-បង្ហាញពីការបង្កើតខ្សែច្រវាក់ផលិតកម្ម(បណ្តុំ)
- បង្ហាញពីលក្ខខ័ណ្ឌរបស់កសិករក្នុងការចូលជាសមាជិកបណ្តុំផលិតកម្មបន្លែ
- ជ្រើសរើសសមាសភាពដឹកនាំក្នុងក្រុម
+ លទ្ធផល
- ការចុះផ្សព្វផ្សាយពីកម្មវិធីASPIREនិង ជ្រើសរើសកសិករស្ម័គ្រចិត្តចូលរួមក្នុង ការបង្កើតបណ្តុំអាជីវកម្មបន្លែ (DPES)
- ជ្រើសរើសមាសភាពថ្នាក់ដឹកនាំក្រុមផលិតបន្លែ មានចំនួន០៥រូប (ស្រ្តី០១រូប)
១.លោក មុំ សារ៉ុន ប្រធានក្រុម
០៧១ ៣២៣២ ៩៣៣
២.លោកស្រី ឆុច ស្រីមុំ អនុប្រធាន
០៨៨ ៩១១១ ០៨២
៣.លោក សុឹម ប៉ិន ផ្នែកហិរញ្ញឹក
០៩៧ ៨០៦៤ ៩០៧
៤.លោក ហឿន ឃន ផ្នែកទីផ្សារ
០៩៧ ៣៩៨៧ ១៨១
៥.លោក ម៉ាក់ ម៉ន ផ្នែកបច្ចេកទេស
០៨៨ ៤២២៥ ៣៩៧
+បញ្ហាប្រឈម
-កសិករខ្វះខាតទុនធ្វើផលិតកម្មបន្លែ
+សំណូមពរ
-កសិករចង់បានទីផ្សារមានឈ្មួញទិញបន្លែមានកិច្ចសន្យាច្បាស់លាស់
+ ផែនការបន្ត
- ក្រុមការងារស្រុកត្រពាំងប្រាសាទ និងនិងCEW ចុះពិភាក្សាជាមួយតួអង្គសំខាន់ៗ ក្នុងខ្សែច្រវាក់តម្លៃ នៃបណ្តុំផលិតកម្មបន្លែ ។