នាថ្ងៃចន្ទ ០២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារអនុកម្មវិធី ASPIRE ស្រុកត្រពាំងប្រាសាទ បានចុះផ្សព្វផ្សាយ ពីកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងជ្រើសរើសកសិករ សម្រាប់បង្កើតបណ្តុំអាជីវកម្មដំណាំបន្លែ (DPES) ស្ថិតនៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
+ សមាសភាពអ្នកចូលរួម
- លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE ខេត្តឧត្តរមានជ័យ
- លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម
- ក្រុមការងារកម្មវិធី ASPIRE ស្រុកត្រពាំងប្រាសាទ
- លោក ប៉ិត ឆោម មន្រ្តីតាមដាន និងវាយតម្លៃ
- ទីប្រឹក្សាមន្រ្តីតាមដាន និងវាយតម្លៃ កម្មវិធីASPIRE
- លោក ទួន សេង សមាជិកក្រុមប្រឹក្សាឃុំ
- លោក មេភូមិ តាសំ និងមេភូមិសែនសំ
- ក្រុមការងារក្រុមហ៊ុន មាស បៃតង ០៥នាក់
និងកសិករចំនួន៣០នាក់ ស្រី០៩នាក់
+ គោលបំណង
បង្ហាញពីគោលបំណងកម្មវិធីASPIRE ការពិភាក្សាជាមួយតួអង្គសំខាន់ៗ ក្នុងខ្សែច្រវាក់តម្លៃ នៃបណ្តុំអាជីវកម្មបន្លែ ទីកន្លែងសាលាឃុំអូរស្វាយ។
+ សកម្មភាព
- មតិចំណាប់អារម្មណ៍ និងបើកកម្មវិធី ដោយលោក ទួន សេង សមាជិកក្រុមប្រឹក្សាឃុំ ដែលមានអត្ថន័យខ្លឹមសារ ដើម្បីកសិករគិតពីផែនការដាំដុះឱ្យបានច្បាស់លាស់ ព្រោះថាឥលូវនេះមានឈ្មួញ ប្រមូលទិញបន្លែមកដល់ចំការយើងហើយ លែងមានបញ្ហាលក់ដូរទៀតហើយ។
- ប្រសាសន៍ លោកប្រធានមន្ទីរ ដែលមានខ្លឹមសារសំដៅដល់ការលើកទឹកចិត្តសម្រាប់អ្នកផលិតបន្លែសុវត្ថិភាពចម្រុះដូចជា បន្លែយកមើម ផ្លែ និងផ្កា សម្រាប់ឈ្មួញនាំចេញទៅលក់នៅទីផ្សារទំនើប។
- ផ្សាភ្ជាប់នឹងការបង្កើនការផលិតរបសកសិករនេះដែរលោកប្រធានក៍បានផ្សព្វផ្សាយទុនកម្ចីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិករ អំពីទំហំទុន ចាប់ពី ៥ ០០០ដុល្លារ ដល់ ៣០០ ០០០ ដុល្លារ
ដែលមានអត្រាការបា្រក់ ៥% ក្នុង១ឆ្នាំ សម្រាប់ទុនបង្វិល និង ៥.៥% ក្នុង១ឆ្នាំ សម្រាប់ទុនវិនិយោគ។
- លោកប្រធានក៍បានណែនាំពីឧបករណ៍វាយ បំបែកដី និងសម្រាប់ពូនរងបន្លែ ងាយស្រួលប្រើប្រាស់ និងមានតម្លៃទាប។
- ឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ សម្រាប់បូមទឹកស្រោចស្រពបន្លែ។
- បង្ហាញពីគោលបំណងរបស់កម្មវិធី ASPIRE
- បង្ហាញពីអ្នកពាក់ព័ន្ធ និងអ្នកអនុវត្តក្នុងកម្មវិធីASPIRE
- បង្ហាញពីលក្ខខ័ណ្ឌរបស់កសិករ ក្នុងការចូលជាសមាជិកបណ្តុំផលិតកម្ម
ដំណាំបន្លែ
- កំណត់ចំនួនសមាជិកកសិករ ក្នុងបណ្តុំ ផលិតកម្មដំណាំបន្លែ
+ លទ្ធផល
- ក្នុងការចុះផ្សព្វផ្សាយពីកម្មវិធីASPIREនិង ជ្រើសរើសកសិករស្ម័ក្រចិត្តចូលរួមក្នុង ការបង្កើតបណ្តុំអាជីវកម្មបន្លែ (DPES)
- ជ្រើសរើសមាសភាពថ្នាក់ដឹកនាំក្រុមផលិតបន្លែ មានចំនួន០៥រូប (ស្រ្តី០២រូប)
- ចុះពិនិត្យចំការដាំបន្លែរបស់កសិករនៅភូមិអូរ ស្វាយ ដែលគ្រោងដាំប៉េងបោះ ក្នុងបរិមាណច្រើន៨តោនក្នុង១ថ្ងៃ សម្រាប់នាំចេញក្រៅខេត្ត។
- ភ្នាក់ងារផ្សព្វផ្សាយឃុំ បានអនុវត្តការប្រមូលទិន្នន័យកសិករ (MIS) នៅភូមិអូរស្វាយ ចំនួន០២នាក់ ដោយកសិករ០១រូបផ្សេងទៀតទីតាំងស្ថិតនៅព្រះចំបក់ ឃុំផ្អាវ ដែលនៅក្រៅពីឃុំគោល ដៅអនុវត្តកម្មវិធី។
- តំណាងក្រុមហ៊ុន មាស បៃតង បានសុំការអនុញ្ញាត ណែនាំពីកិច្ចសហការជាមួយក្រុមកសិករដែល បន្តចុះកិច្ចសន្យាលក់បន្លែខាត់ណាផ្កាពណ៌ លឿង ដែលមានលក្ខខណ្ឌដូចជាៈ កសិករដែលយកពូជខាត់ណាទៅដាំក្នុង១កញ្ចប់៥០ ០០០រៀលជាប្រាក់កក់ (ប្រហែល៣២០០គ្រាប់) តែប្រសិនបើបរិមាណផលលើសពី៤០០គ.ក្រ នោះក្រុមហ៊ុនប្រគល់លុយកក់ជូនវិញ(ហ្វ្រីពូជ)។ តែបើកសិករផលិតបានទិន្នផល៤០
+ ផែនការបន្ត
- ក្រុមការងារស្រុកត្រពាំងប្រាសាទ និងទីប្រឹក្សា ស្នើអាជ្ញាធរភូមិ ,ឃុំ និងCEW ចុះផ្សព្វផ្សាយការជ្រើសរើសកសិករបន្ថែមទៀត