ជ្រើសរើសកសិករ សម្រាប់បង្កើតបណ្តុំអាជីវកម្មដំណាំបន្លែ (DPES) ស្ថិតនៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង
ចេញ​ផ្សាយ ២៣ មិថុនា ២០២០
212

ថ្ងៃចន្ទ ០២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារទទួលបន្ទុកស្រុកអន្លង់វែង  បានចុះផ្សព្វផ្សាយ ពីកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ(ASPIRE) និងជ្រើសរើសកសិករ សម្រាប់បង្កើតបណ្តុំអាជីវកម្មដំណាំបន្លែ (DPES) ស្ថិតនៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង 
+ សមាសភាពអ្នកចូលរួម
- លោក តុង សុផាណា្ណរិទ្ធិ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីASPIRE
- លោកស្រី សាក់ មុំ ទីប្រឹក្សាសម្របសម្រួលផ្នែកទីផ្សា កម្មវិធីASPIRE
- លោក សុខ លីដា មន្រ្តីផ្នែកក្សេតសាស្រ្ត និងផលិតកម្មកសិកម្ម
- ក្រុមការងារទទួលបន្ទុកស្រុកអន្លង់វែង
- លោក ចាប ប៊ុនធឿន ជុំទប់ទី១ ឃុំត្រពាំងប្រិយ៍  
និងកសិករចំនួន៨៣នាក់  ស្រី៥៣នាក់ 
+ គោលបំណង 
បង្ហាញពីគោលបំណងកម្មវិធីASPIRE  និងការផ្សារភ្ជាប់ផលិតកម្មកសិកម្ម
ទៅកាន់ទីផ្សារ 
+ សកម្មភាព 
- មតិចំណាប់អារម្មណ៍ និងបើកកម្មវិធី ដោយលោក ចាប ប៊ុនធឿន ជុំទប់ទី១ ឃុំ ត្រាំងប្រិយ៍ ស្រុកអន្លង់វែង
- បង្ហាញពីគោលបំណងរបស់កម្មវិធី ASPIRE
- បង្ហាញពីអ្នកពាក់ព័ន្ធ និងអ្នកអនុវត្តក្នុងកម្មវិធីASPIRE 
- បង្ហាញពីលក្ខខ័ណ្ឌរបស់កសិករ  ក្នុងការចូលជាសមាជិកបណ្តុំផលិតកម្ម
ដំណាំបន្លែ  
- កំណត់ចំនួនសមាជិកកសិករ ក្នុងបណ្តុំផលិតកម្មដំណាំបន្លែ 
- និងកំណត់យកឈ្មោះកសិករដែលសម្រេចចិត្តចូលក្នុងបណ្តុំដំណាំបន្លែ  
+ ជាលទ្ធផលសម្រេចបាន 
ក្នុងការចុះផ្សព្វផ្សាយពីកម្មវិធីASPIREនិងជ្រើសរើសកសិករស្ម័ក្រចិត្តចូលរួមក្នុង ការបង្កើតបណ្តុំអាជីវកម្មដំណាំបន្លែ (DPES) នៅឃុំត្រពាំងប្រិយ៍មានចំនួន៣០នាក់  ស្ត្រី ២២នាក់ ។ 
+ បញ្ហាប្រឈម
- កសិករមួយចំនួននូវមិនទាន់យល់ច្បាស់ពីកម្មវិធី ASPIRE
+ ផែនការបន្តរ 
ក្រុុមការងាេរនឹងចុះពន្យល់ទៅដល់កសិករនៅតាមមូលដ្ឋានផ្ទាល់បន្ថែមទៀត  ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់  និងធ្វើការកំណត់យកចំនួនកសិករឱ្យគ្រប់
ទៅតាមការកំណត់ ក្នុងការបង្កើតបណ្តុំអាជីវកម្មដំណាំបន្លែ(DPES) 
- សម្រាប់កិច្ចប្រជុំបង្កើតបណ្តុំ ជ្រើសរើសគណៈកម្មការ និងព្រាងលក្ខខ័ន្តិកៈ សម្រាប់បណ្តុំអាជីវកម្មដំណាំបន្លែ (DPES) នៅឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង គឺកំណត់យក់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។

ចំនួនអ្នកចូលទស្សនា
Flag Counter