ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារទទួលបន្ទុកបច្ចេកទេសថ្នាក់ខេត្ត,ស្រុក បានបន្តចុះបង្កើតបណ្តុំអាជីវកម្មមាន់និងពិនិត្យស្ថានភាពតាមផ្ទះនិងតាមដានការបញ្ចូលប្រពន្ធ័ទិន្នន័យម្រាប់បណ្តុំអាជីវកម្មផលិតមាន់ស្រែភូមិត្រពាំងអំពិលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យមានសកម្មភាពដូចខាងក្រោម៖
* សមាសភាពអ្នកចូលរួម៖
- លោកផូ ម៉េងអុី អនុប្រធានការិយាល័យលិតកម្ម និងបសុព្យាលខេត្ត
-ក្រុមការងារទទួលបន្ទុកស្រុក
- ភ្នាក់ងារផ្សព្វផ្សាយឃុំ (Cew) ប្រចាំស្រុក និងកសិករចំនួន ៤០នាក់ ស្រី២២នាក់
* សកម្មភាព និងលទ្ធផល
- បញ្ជាក់បន្ថែមលើការដាក់ឈ្មោះបណ្តុំ ”បណ្ដុំអាជីវកម្មផលិតមាន់យកសាច់និងស៊ុត"
- កសិករបានសម្រេចចិត្តធ្វើអាជីវកម្មលក្ខណៈជាក្រុមនិងប្តេជ្ញាផលិតអោយបានតាមលក្ខណ៍ដែលបានព្រមព្រៀង។
- បានចុះអនុវត្តលើការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មាន សម្រាប់ការគ្រប់គ្រង (MIS) ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ (Cew) តាមផ្ទះគ្រួសារជាសមាជិកនិងពិនិត្យកែលម្អទ្រុងផងដែល។
-ណែនាំបង្ហាញពីបច្ចេកទេសបង្កាត់សិប្បនិម្មិតមាន់ដល់សមាជិកដែលសំរេចចិត្តផលិតស៊ុតលក់ចូលទីផ្សារ។
* ផែនការបន្ត
- បន្តចុះពិនិត្យជាក់ស្តែង តាមទ្រុងចិញ្ចឹមរបស់បណ្ដុំគ្រប់សមាជិកទាំងអស់ដើម្បីជួយកែលម្អចំនុចខ្វះខាតដើម្បីរកដំណោះស្រាយជូនពួកគាត់បន្ត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម