នៅថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោក ឡៅ ចាន់សារុន មន្រ្តីអនុវត្តគម្រោងឈេន បានចុះផ្តល់បច្ចេកទេសសម្រាប់ការរៀបដីធ្វើចំការបង្ហាញ និងនាំយកសម្ភារសម្រាប់ធ្វើចម្ការបង្ហាញលើដំណាំបន្លែស្លឹក ដល់កសិករ យា មុំស្ថិតនៅភូមិយានត្បូង ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
-បានចុះពិនិត្យ និងផ្តល់បច្ចេកទេសសម្រាប់ការរៀបចំដី ការលើរង និងការធ្វើរោងប្លក់ស្បៃខៀវសំរាប់ការពារកំដៅ និងទឹកភ្លៀង
-កសិករបានរៀបចំដីទំហំ ៧៨០ ម៉ែត្រការ៉េ សម្រាប់ធ្វើចម្ការបង្ហាញ
-យកសម្ភារសម្រាប់ធ្វើចម្ការបង្ហាញ ជូនដល់កសិករ
-បានរៀបចំផែនការដល់កសិករធ្វើបន្ត ការធ្វើរានសម្រាប់សាប់កូន ការរៀបចំលើករង និងការធ្វើរោងសំរាប់ការពារកំដៅ និងទឹកភ្លៀង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម