ថ្ងៃអាទិត្យ ០១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កញ្ញា ស៊ា សុភី និងលោក មាន ម៉ិក មន្ដ្រីអនុវត្តគម្រោងឈេន បានសម្របសម្រួល និងបណ្ដុះបណ្ដាលបច្ចេកទេសដំណាំខាត់ណាផ្កា ដល់ក្រុមកសិករក្នុងបណ្ដំុបន្លែស្រះឈូក ដោយមានកសិករចូលរួម១៤នាក់ ស្រី០៤នាក់ មកពីភូមិទឹកជប់ ភូមិជើងភ្នំ ភូមិសន្ដិភាព ភូមិអូររុន និងភូមិអូរគគីក្រោម។
+ គោលបំណង
- ចែករំលែកព័ត៌មានតម្រូវការទីផ្សារ
- ចែករំលែកបទពិសោធន៍នៃការដាំខាត់ណាផ្កាដល់កសិករក្នុងក្រុម
- ជ្រើសរើសកសិករចម្ការបង្ហាញថ្មី
+ សកម្មភាព
- បង្ហាញពីម្ចាស់ជំនួយ និងគម្រោងឈេន
- បង្ហាញពីលក្ខខ័ណ្ឌនៃការប្រមូលទិញរបស់ក្រុមហ៊ុន
- បង្ហាញពីការជ្រើសរើសពូជ
- ការជ្រើសរើសទីតាំង និងរៀបចំដី
- ការចែករំលែកបទពិសោធន៍ពីការផលិតកូនដំណាំល្អ របស់កសិករ អុឹម ឈាន
- ការចែករំលែកវិធីសាស្រ្ដដុតធ្យូងអង្កាម ទទួលបានធ្យូងអង្គាមល្អ របស់កសិករ ហ៊ុយ យាន
- ការបង្ហាញពីការដាំដុះ និងដង់ស៊ីទេដំណាំ
- ការប្រផប្រាស់ល្បាយជីទ្រាបបាត
- វិធានការចំរុះគ្រប់គ្រងដំណាំ
- សារធាតុចិញ្ចឹមលើដំណាំ
- ជំងឺ និងសត្វល្អិតលើដំណាំ
- បានបង្ហាញពីការជ្រើសរើសចម្ការបង្ហាញថ្មី
- បង្ហាញពីការជ្រើសរើសកសិករស្ម័គ្រចិត្តចូលរួមស្ដាប់ការណែនាំពីការអនុវត្តកសិកម្មល្អ
+ លទ្ធផល
- កសិរបានយល់ដឹងបន្ថែមពីការលាយល្បាយដីផលិតកូនដំណាំ វិធីសាស្ដ្រដុតធ្យូងអង្កាម ការរៀបចំដីសម្រាប់រដូវវស្សា ការផ្ដល់សារធាតុចិញ្ចឹមលើដំណាំ, ការប្រើប្រាស់ល្បាយជីទ្រាបាត, ជំងឺ និងសត្វល្អិតលើដំណាំ។
- មានកសិករស្ម័គ្រចិត្ត ចូលរួមស្ដាប់ការណែនាំពីការអនុវត្តកសិករល្អនៅមន្ទីរកសិកម្មនៅថ្ងៃទី២៥ ខែមិថុនា សប្ដាហ៍ក្រោយចំនួន១០នាក់ មកពីអន្លង់វែង៩នាក់ និងនៅសំរោង១នាក់។
- ជ្រើសរើសកសិករចាប់អារម្មណ៍ធ្វើចម្ការបង្ហាញថ្មី ចំនួន៧នាក់។
- បានរំលឹកមេរៀនអាជីវកម្មដល់កសិករបង្គោលចំនួន៤នាក់។
** ចំពោះបញ្ជីឈ្មោះកសិករស្ម័គ្រចិត្តចម្ការ Cam GAP និងចម្ការបង្ហាញថ្មី ខ្ញុំនឹងរៀបចំផ្ញើរជូននៅថ្ងៃស្អែក។