ថ្ងៃសៅរ៍ ១៥ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ លោក សំ បុង មន្ត្រីអនុវត្តគម្រោងឈេន បានចុះគូសផែនទីចម្ការ និងបង្ហាញពីការកត់ត្រាថ្នាំកម្ចាត់សត្វល្អិត និងជំងឺដល់កសិករដាំបន្លែលក្ខណៈអាជីព អនុវត្តកសិកម្មល្អ(CamGAP)នៅភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោងដោយ
មានអ្នកចូល រួមសរុបចំនួន០១/០០នាក់ ។
+គោលបំណងCamGAP
1. បង្កើនការយល់ដឹងអំពីការគ្រោះថ្នាក់ និងប្រភពនៃភាពកខ្វក់ដល់ផលិតកម្មបន្លែ ។
2. បង្កើនការយល់ពីតម្រូវនៃការអនុវត្តន៍កសិកម្មល្អដើម្បីគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ។
3. បង្កើនសមត្ថភាពក្នុងការកត់ត្រា និងវាយតម្លៃស្តង់ដាផលិតកម្មបន្លែ ។
+លទ្ធផល
១.គូសផែនទីចម្ការកសិកម្មល្អបែងចែក០៣ប្លង់
-ផ្ទៃដីដាំដុះទំហំ (៣៥ ×៤៥)ម៉ែត្រការ៉េ
-កម្រិតកំហាប់pH(ដី)=៦.៥
-ប្រភពទឹកស្រោចស្រពទឹកស្រះ
៣០×១០០ម៉ែត្រ
-ប្លង់ទី១
~ដាំសណ្តែកកួរ ១៥រង/ជួរ
-ប្លង់ទី២
~ដាំត្រសក់ទ្រើង ២០រង/ជួរ
-ប្លង់ទី៣
~ដាំប៉េងប៉ោះ ១៣រង/ជួរ
២. បង្ហាញពីរបៀបកត់ត្រាថ្នាំកម្ចាត់សត្វល្អិតឬជំងឺ និងជី
-បង្ហាញពីប្រតិទិនឆ្នាំ២០២០
-ព័ត៌មានដំណាំវគ្គថ្មី
-ផែនទីចម្ការ(ដាក់លេខកូដចម្ការ)
-ថ្ងៃទីខែឆ្នាំបាញ់ថ្នាំ
-ឈ្មោះថ្នាំបាញ់
-ឈ្មោះសត្វល្អិត ឬជំងឺ
-បរិមាណទឹកថ្នាំ ឬថ្នាំម្សៅដែលបាញ់សរុប
-បរិមាណទឹកលាយសរុប
-លេខកូដចម្ការ
-ថ្ងៃទីខែឆ្នាំប្រមូលផលក្រោយពីបាញ់ថ្នាំលើកនេះ
-ឈ្មោះអ្នកបាញ់ថ្នាំ
-ថ្ងៃទីខែឆ្នាំរៀបចំដី និងដាក់ជី
~ជីបញ្ចូលតាមតំណក់ទឹក
~ជីបំប៉ន
~ជីកំប៉ុស្តិ៍
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម