ថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ កញ្ញា ស៊ា សុភី និងលោក មាន ម៉ិក មន្ដ្រីអនុវត្តគម្រោងឈេន បានសម្របសម្រួល និងបណ្ដុះបណ្ដាលបច្ចេកទេសដំណាំខាត់ណាផ្កា ដល់ក្រុមកសិករក្នុងបណ្ដំុបន្លែអូរឬស្សី ដោយមានកសិករចូលរួម១៣នាក់ ស្រី១០នាក់។
គោលបំណង
- ចែករំលែកព័ត៌មានតម្រូវការទីផ្សារដល់ក្រុមផលិតពីតម្រូវការខាត់ណាផ្ដារបស់ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ(NAV)
- ចែករំលែកបទពិសោធន៍នៃការដាំខាត់ណាផ្កាដល់កសិករក្នុងក្រុម។
សកម្មភាព
- បង្ហាញពីគោលបំណង
- បង្ហាញពីលក្ខខ័ណ្ឌនៃការប្រមូលទិញរបស់ក្រុមហ៊ុន និងជ្រើសរើសកសិករស្ម័គ្រចិត្ត
- ការជ្រើសរើសទីតាំង និងរៀបចំដី
- ការចែករំលែកបទពិសោធន៍ពីការផលិតកូនដំណាំបានល្អ របស់កសិករ ថុល ទិត
- បានដាំដុះ និងដង់ស៊ីទេដំណាំ
- វិធានការចំរុះគ្រប់គ្រងដំណាំ
- សារធាតុចិញ្ចឹមលើដំណាំ
លទ្ធផល
- មានកសិករ៣នាក់ស្ម័គ្រចិត្តដាំខាត់ណាផ្កាលឿង ក្នុងម្នាក់៣០០០កូន កសិករនឹងចាប់ផ្ដើមបណ្ដុះកូនពីថ្ងៃទៅ៥ខែកក្ដដាខាងមុខ។
- កសិរបានយល់ដឹងបន្ថែមពីការលាយល្បាយដីផលិតកូនដំណាំ និងការរៀបចំដីសម្រាប់រដូវវស្សា ការណែនាំ និងផ្ដល់សារធាតុចិញ្ចឹមលើដំណាំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម