ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារទទួលបន្ទុកក្រុងសំរោង បានរៀបចំកិច្ចប្រជុំសេចក្តីព្រាង លក្ខន្តិកៈនិងបទបញ្ជផ្ទៃក្នុង របស់បណ្តុំអាជីវកដំណាំស្រូវ នៅភូមិបន្សាយរាក់ សង្កាត់សំរោង ក្រុងសំរោង មានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖
សមាសភាពអ្នកចូលរួម៖
- លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
- ក្រុមការងារទទួលបន្ទុកក្រុងសំរោង
កសិករចំនួន៤៧នាក់ ស្រី១៦នាក់
* សកម្មភាព
• ស្វាគមន៍ និងបើកកម្មវិធី ដោយលោក ឈឿន ពន្លឺ អនុប្រធានមន្ទីរ
• បង្ហាញពីគោលបំណងសេចក្តីព្រាងលក្ខខន្តិក: និងបទបញ្ជាផ្ទៃក្នុងរបស់បណ្តុំអាជីវកម្ម
• បង្ហាញពីលក្ខណៈសម្បត្តិគណៈកម្មការ
• បង្ហាញពីតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការបណ្ដុំមានរាយនាម ៖
- លោក ប៊ូ សំហេន ប្រធានបណ្ដុំ
- លោក អ៊ែម ធី អនុប្រធាន
- លោក សេន គុណ រដ្ឋបាល និងហិរញ្ញឹក
- លោក ម្លិះ ហឿត ផ្នែកបច្ចេកទេស
- លោកស្រី តែ ណយ ផ្នែកទីផ្សារ
លទ្ធផល
បន្ទាប់ពីជ្រើសរើសគណកម្មាធិកាបណ្តុំរួចបាន រំសាយសមាជិក ដោយជួបតែគណកម្មាធិការបណ្តុំ ដើម្បីពន្យល់បន្ថែមពីបទបញ្ជាផ្ទៃក្នុង លក្ខខន្តិក:តួនាទីភារកិច្ច និងពិភាក្សាបន្ថែមពីបញ្ហា តម្រូវការក្នុងបណ្តុំ។
តារយៈកិច្ចប្រជុំពិភាក្សាលើកទី១ និងលើកទី២ ដែលមានការចូលរួមពីកសិករ និងគណៈកម្មាការ បានលើកឡើងពីបញ្ហាប្រឈម និងតម្រូវការដូចខាងក្រោម៖
*. បញ្ហាប្រឈម
- សណ្ឋានដីស្រែខ្ពស់ទាប មិនស្មើរល្អ ពិបាកគ្រប់គ្រងទឹក និងការដាំដុះនៅពេលប្រើឧបករណ៍ដាំគ្រាប់ស្រូវជាដើម។
-ខ្វះប្រភពទឹក កសិករមិនសូវចាប់អារម្មណ៍លើការបន្សុតពូជ (ពូជមិនសុទ្ធ លក់ចេញមិនបានថ្លៃ)។
*. តម្រូវការ
កសិករ និងគណៈកម្មាការបានសម្រេចចិត្តស្នើជម្រើស៣៖
- ទី១ ជីបំប៉នដំណាំស្រូវ(ដោយសារតែបច្ចុប្បន្នស្រូវកសិករភាគច្រើនបានព្រោះរួចរាល់ហើយ)
- ទី២ បដិភាគទិញម៉ាស៊ីនគៀពង្រាបដីស្រែសម្រាប់បណ្ដុំ
- ទី៣ ឧបករណ៍អូសដាំគ្រាប់ស្រូវ (ឧបករណ៍អូសដាំគ្រាប់ស្រូវភ្ជាប់នឹងគោយន្ដកន្រ្ដៃ)
- បានជ្រើសរើសកសិករធ្វើបង្ហាញស្រូវផ្ការំដួលចំនួនពីរនាក់ ៖
- លោក ប៊ូ សំហេន ផ្ទៃដី ០.៥ហិកតា
- លោក ប៊ន់ ម៉ាប់ ផ្ទៃដី ០.៧៥ហិកតា
និងបានសិក្សាពីតម្រូវការធាតុចូល និងសម្ភារជាមួយកសិករធ្វើបង្ហាញ។
បានធ្វើសេចក្តីព្រាងលក្ខខន្តិក: បទបញ្ជាផ្ទៃក្នុងរបស់បណ្តុំអាជីវកម្ម និងចុះហត្ថលេខាដោយប្រធានបណ្តុំ។
- បានអនុវត្តបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មាន សម្រាប់ការគ្រប់គ្រង (MIS) ដោយភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) បានចំនួន១គ្រួសារ ៕