ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័កពស២៥៦៤ត្រូវថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារបានចុះធ្វើការរៀបចំបង្កើតបណ្តុំអាជីវកម្មស្រូវ នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កសិករចូលរួមមកពីភូមិ ក ភូមិចុងកាល់ ភូមិព្រៃធំ និងភូមិបន្ទាយចាស់សរុបចំនួន៥៤នាក់ស្រី៥នាក់ ទីកន្លែងនៅវត្តចុងកាល់ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
បានរៀបចំធ្វើការបោះឆ្នោតដើម្បីជ្រើសរើសប្រធាន អនុប្រាន ហិរញ្ញឹកនិងរដ្ឋបាល សមាជិកបច្ចេកទេសនិងអ្នកទទួលផ្នែកទីផ្សារ ក្នុងនោះបេក្ខភាពដែលបានជាប់ឈ្មោះជាប្រធានបណ្តុំអាជីវកម្មគឺលោក មួន វណ្ណនី អនុប្រធាន លោកស្រី អៀម ហែត ហិរញ្ញឹករដ្ឋបាល ឈ្មោះ លោក ធិន ជីន សមាជិកបច្ចេកទេសឈ្មោះ ផែន មេសា និងសមាជិកទីផ្សារឈ្មោះ ហឿត ហង់
ទិសដៅបន្ត
រៀបចំលក្ខខក្ខិៈរបស់បណ្តុំអាជីវកម្មស្រូវ និងបែងចែកតួនាទី ភារកិច្ចសម្រាប់ប្រធាន អនុប្រធាន ហិរញ្ញឹករដ្ឋបាល សមាជិកបច្ចេកទេស និងនិងសមាជិកទីផ្សារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ទីកន្លែងនៅវត្តចុងកាល់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម