ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិលបានចុះរៀបចំកិច្ចប្រជុំបង្កើតបណ្តុំ ជ្រើសរើសគណៈកម្មការ និងព្រាងលក្ខន្តិកៈសម្រាប់បណ្តុំអាជីវកម្មដំណាំស្រូវ ស្ថិតនៅភូមិគោកឱឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល
សមាសភាពអ្នកចូលរួម
- លោក តុង សុផាណា្ណរិទ្ធិ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីASPIRE
- លោក រុន ផល្លី ទីប្រឹក្សាហិរញ្ញវត្ថុ និងលទ្ធកម្មកម្មវិធីASPIRE
- លោក សុខ លីដា មន្រ្តីផ្នែកក្សេតសាស្រ្ត និងផលិតកម្មកសិកម្ម
- លោក ចន ផល្លីន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន
- ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល
និងកសិករចំនួននាក់៥៩ ស្រី២៨
សកម្មភាព និងលទ្ធផល
- កំណត់ប្រភេទឧបករណ៍ (ម៉ាស៊ីនដាំស្រូវ)
- កំណត់ប្រភេទពូជដែរត្រូវធ្វើការដាំដុះ
- កំណត់សមាជិក
- កំណត់អ្នកពាក់ព័ន្ធ (អ្នកផ្គត់ផ្គត់ផ្គង់ធាតុចូល, ឈ្មួញ..)
- បោះឆ្នោតជ្រើសរើសគណៈកម្មការ ក្នុងនោះរួមមាន៖
លោក ម៉ុន តុង ប្រធាន,
លោកស្រី ជឿយ សាវី អនុប្រធាន,
លោក វ៉ាន់ ម៉ាញ ផ្នែកហិរញ្ញិក និងរដ្ឋបាល,
លោក សែម ចំរើន ផ្នែកបច្ចេកទេស
និងលោក ឃឿយ ឃឿត ផ្នែកទីផ្សារ
- ដាក់ឈ្មោះបណ្តុំ ”បណ្ដុំអាជីវកម្មផលិតស្រូវពូជគោកឱឡោក”
- បានចុះអនុវត្តលើការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មាន សម្រាប់ការគ្រប់គ្រង (MIS) ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) បានចំនួន១គ្រួសារ ៕