ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិលបានរៀបចំកិច្ចប្រជុំបង្កើតបណ្តុំ ជ្រើសរើសគណៈកម្មការ និងព្រាងលក្ខន្តិកៈសម្រាប់បណ្តុំអាជីវកម្មដំណាំស្រូវ នៅវត្តទំនប់ចាស់ ភូមិទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល មានសកម្មភាពដូចខាងក្រោម៖
សមាសភាពអ្នកចូលរួម៖
- លោកស្រី សាក់ មុំ ទីប្រឹក្សាសម្របសម្រួលផ្នែកទីផ្សារ កម្មវិធីASPIRE
- ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល
និងកសិករចំនួន៥៧នាក់ ស្រី១៦នាក់
សកម្មភាព និងលទ្ធផល
• ពន្យល់អំពីគោលបំណងនៃការបង្កើតបណ្តុំ
• ពន្យល់អំពីផលប្រយោជន៍នៃការចូលបណ្តុំ
• ណែនាំអំពីលក្ខណៈសម្បត្តិគណៈកម្មការ
• បោះឆ្នោតជ្រើសរើសគណៈកម្មការ ក្នុងនោះរួមមាន៖ លោក យាន សាយ ប្រធាន, លោក សាន ពឿ អនុប្រធាន, លោក ប្លុង តឿ ផ្នែកហិរញ្ញិក និងរដ្ឋបាល,
លោក ប៉ាត យង់ ផ្នែកបច្ចេកទេស និងលោក ទោន សុផល ផ្នែកទីផ្សារ
• ដាក់ឈ្មោះបណ្តុំ ”បណ្ដុះអាជីវកម្មពូជស្រូវសាមគ្គី៥ភូមិ”
• កសិករបានសម្រេចចិត្តធ្វើអាជីវកម្មលក្ខណៈជាក្រុម ដោយឡែកចំពោះឧបករណ៍ដែលនឹងត្រូវទិញ យកប្រើប្រាស់រួមនោះ កសិករបានសម្រេចចិត្តយកមាន៣ជម្រើស៖
ជម្រើសទី១ ម៉ាស៊ីនបាញ់ថ្នាំស្មៅ
ជម្រើសទី២ ម៉ាស៊ីនរែងគ្រាប់ពូជ
ជម្រើសទី៣ ម៉ាស៊ីនអូសដាំគ្រាប់ស្រូវ (Drum Seeder)
• បានចុះអនុវត្តលើការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មាន សម្រាប់ការគ្រប់គ្រង (MIS) ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) បានចំនួន១គ្រួសារ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម