ថ្ងៃអង្គារ៍-ពុធ ១១-១២ រោច ខែ ជេស្ឋ ឆ្នាំ ជូតទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៦-១៧ ខែ មិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ និងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៍មានស្ដីពីការគ្រប់គ្រង(MIS)នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ដល់មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងទីប្រឹក្សាគ្រប់គ្រងបច្ចេកទេស ចំនួន ៥៦នាក់និងស្រី ១២នាក់។ក្រោមអធិបតីភាពលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តឧត្តរមានជ័យនិងជាប្រធានគ្រប់គ្រងអនុកម្មវិធីASPIRE/PDAFF-OMC. វគ្គបណ្ដុះបណ្ដាលនេះត្រូវបានចែកចេញជាពីរក្រុម៖ ក្រុមទីមួយ(១) វគ្គបណ្តុះបណ្តាលការប្រើប្រាស់ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មានស្ដីពីការគ្រប់គ្រងប្រព័ន្ធ(MIS)ដឹកនាំនិងសម្របសម្រួលដោយ(ក) លោក យាង ចិត្រា
(ខ)លោក អែម ចំណានឧត្តម និង (គ)លោក គីមបូ ដេវិត និងក្រុមទីពីរ(២)វគ្គផ្សព្វផ្សាយពីបណ្តុំព័ត៍មានកសិកម្ម(Extension Hub)នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំនិងសម្របសម្រួលដោយ (ក) លោក នាង សុទ្ធនា អនុប្រធានការិយាល័យប្រព័ន្ធសេវាព័ត៍មានវិទ្យាកសិកម្ម(ខ)លោក ឈុន សុភ័ក្រ្ត មន្ត្រីការិយាល័យប្រព័ន្ធសេវាព័ត៍មានវិទ្យាកសិកម្ម(គ) កញ្ញា ឡាយ លីនី មន្ត្រី ការិយាល័យប្រព័ន្ធសេវាព័ត៍មានវិទ្យាកសិកម្មនិង(ឃ) លោក ស៊ន សុធារ៉ា ទីប្រឹក្សាផ្នែកគ្រប់គ្រងចំណេះដឹងនិងព័ត៍មានវិទ្យា ASPIRE/DEAFF។ដោយឡែកវគ្គបណ្ដុះបណ្ដាលទាំងពីរនេះមានមាតិកាដូចតទៅ៖
(ក) មាតិកាវគ្គបណ្ដុះបណ្ដាលទី១
(១) ការប្រើប្រាស់ តាប្លែត (២) ការទាញយកបញ្ជីកសិករ (៣) ការធ្វើបច្ចុប្បន្នភាពកសិករ (៤) ការប្រមូលទិន្នន័យ(៥)ប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ច (៦) ប្រសិទ្ធភាពលើផ្នែកដែលធន់ទៅនិងការប្រែប្រួអាកាសធាតុ(៧)ស្ថានភាពនៃការបញ្ជូនព័ត៍មាន(៨)របាយការការណ៍(៩)ការធ្វើបច្ចុប្បន្នភាពទិន្នន័យ (១០) ការតាមដានសមិទ្ធផលសេដ្ឋកិច្ច។(១១)លទ្ធភាពតាមដាននិងធ្វើការសម្រេចចិត្តទាន់ពេលវេលា។(១២)ការត្រួតពិនិត្យ និងការគ្រប់គ្រងទិន្នន័យ។គោលបំណង៖(១)ដើម្បីបណ្ដុះបណ្ដាលមន្រ្តីបច្ចេកទេសថ្នាក់ ក្រុង ស្រុក ទីប្រឹក្សាបច្ចេកទេស និង ភ្នាក់ងារផ្សព្វផ្សាយ ឃុំ សង្កាត់ មានចំណេះដឹងក្នុងការប្រើប្រាស់ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មានសម្រាប់ការគ្រប់គ្រង (MIS)។
(ខ) មាតិកាវគ្គបណ្ដុះបណ្ដាលទី២
(១) មជ្ឍមណ្ឌលបណ្ដុំព័ត៍មានកសិកម្ម(២) គេហទំព័រសេវាព័ត៍មានកសិកម្ម (៣) សេវាផ្ដល់ព័ត៍មានបច្ចេកទេសកសិកម្មដល់កសិករនិងអតិជននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណង៖(១)គាំទ្រការអនវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា(២)ចងក្រង រក្សាទុកឯកសារនិងសម្ភារផ្សព្វផ្សាយបន្តដល់ភាគីពក់ព័ន្ធក្នុងវិស័យកសិកម្ម(៣) ធានាគុណភាព ប្រសិទ្ធភាព និងបង្កើនភាពជឿជាក់របស់កសិករ លើសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា(៤)ប្រើប្រាស់ប្រព័ន្ធសេវាព័ត៍មានវិទ្យាកសិកម្មសម្រាប់ផ្ដល់សេវានិងទទួលបានព័ត៍មានកសិកម្មទាន់ពេលវេលា។
លទ្ធផលសម្រេចបាន៖
១).សិក្ខាកាមទទួលបានចំណេះដឹងជាក់លាក់ផ្នែកទ្រឹស្ដីនិងការអនុវត្ត។
២).សិក្ខាកាមមានសមត្ថភាពក្នុងការគ្រប់គ្រងនិងតាមដានទិន្នន័យក្នុងប្រព័ន្ធព័ត៍មានស្ដីពីការគ្រប់គ្រង(MIS)។
៣).សិក្ខាកាមមានចំណេះដឹងផ្នែក បញ្ចូល-បញ្ចេញ និងគ្រប់គ្រងទិន្នន័យព័ត៍មាន។
៤).សិក្ខាកាមមានលទ្ធភាពតាមដាននិងធ្វើការសម្រេចចិត្តទាន់ពេលវេលា។
៥).សិក្ខាកាមបានយល់ដឹងពីការធ្វើបច្ចុប្បន្នភាពទិន្នន័យ អំពីការតាមដានសមិទ្ធផលសេដ្ឋកិច្ច។
៦).មានរូបថតសកម្មភាពវគ្គបណ្ដុះបណ្ដាល។