កិច្ចប្រជុំរៀបចំ បង្កើតបណ្តុំ ជ្រើសរើសគណៈកម្មការ និងព្រាងលក្ខន្តិកៈសម្រាប់បណ្តុំអាជីវកម្មដំណាំដំឡូងមី នៅវត្តគោកខ្ពស់ ភូមិ គោកខ្ពស់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ១៦ មិថុនា ២០២០
191

ថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កិច្ចប្រជុំរៀបចំ បង្កើតបណ្តុំ ជ្រើសរើសគណៈកម្មការ និងព្រាងលក្ខន្តិកៈសម្រាប់បណ្តុំអាជីវកម្មដំណាំដំឡូងមី នៅវត្តគោកខ្ពស់ ភូមិ  គោកខ្ពស់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល មានដូចខាងក្រោម៖
សមាសភាពអ្នកចូលរួម៖
    ១. លោក   សុខ លីដា   មន្ត្រីទទួលបន្ទុកការងារក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
    ២. លោក   ចន ផល្លីន   ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន
    ៣. លោក   សេន បូរ៉ែន  ទទួលបន្ទុកស្រុកបន្ទាយអំពិល
    ៤. លោក   សែត វិសាល   ទទួលបន្ទុកស្រុកបន្ទាយអំពិល
    ៥. លោកស្រី សាក់ មុំ   ទីប្រឹក្សាសម្របសម្រួលទីផ្សារ កម្មវិធីASPIRE
    ៦. លោក   ងី មឿងប៊ុនណាន   ទីប្រឹក្សាត្រួតពិនិត្យ តាមដាន និងវាយតម្លៃ កម្មវិធីASPIRE
    ៧. និងកសិករចំនួន៤៧នាក់ ស្រី២៦នាក់
សកម្មភាព និងលទ្ធផល
•  ពន្យល់អំពីគោលបំណងនៃការបង្កើតបណ្តុំ
•  ពន្យល់អំពីផលប្រយោជន៍នៃការចូលបណ្តុំ
•  ណែនាំអំពីលក្ខណៈសម្បត្តិគណៈកម្មការ
•  បោះឆ្នោតជ្រើសរើសគណៈកម្មការ ក្នុងនោះរួមមាន៖ លោក ឡុង សំអូន ប្រធាន, លោកស្រី លៀម ឌៀប អនុប្រធាន, លោកស្រី ប៉ិត សុខលីន ផ្នែកហិរញ្ញិក និងរដ្ឋបាល, លោក ហួក រតនា ផ្នែកបច្ចេកទេស និងលោក ស្ម៊ុក នឹម ផ្នែកទីផ្សារ
•  ដាក់ឈ្មោះបណ្តុំ ”សហគមន៍ដំឡូងមីគោកខ្ពស់រីករាយ” 
•  កសិករបានសម្រេចចិត្តធ្វើអាជីវកម្មលក្ខណៈជាក្រុម ដោយឡែកចំពោះឧបករណ៍ដែលនឹងត្រូវទិញ យកប្រើប្រាស់រួមនោះ កសិករមិនទាន់សម្រេចចិត្តថាត្រូវទិញឧបករណ៍មួយណាទេ ក្រុមការងារនៅ រងចាំការសម្រេចចិត្តរបស់ពួកគាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter