ថ្ងៃ សុក្រ ៧ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានចុះប្រជុំផ្សព្វផ្សាយកម្មវីធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដល់ប្រជាកសិកររស់នៅភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ចំនួន ៥០នាក់ក្នុងនោះស្រី្តមានចំនួន ២០នាក់។ ដំណើរការកិច្ចប្រជុំនេះត្រូវបានដឹកនាំនិងសម្របសម្រួលដោយ លោក សួន ម៉ាលីន ប្រធានទទួលបន្ទុកស្រុកចុងកាល់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តឧត្តរមានជ័យ ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖
១). លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE
២). លោក អេត វណ្ណនីប្រធានការិយាល័យផែនការគណនេយ្យនិងជាមន្រ្តីផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៃកម្មវិធី ASPIRE
៣). លោកស្រី ហម កញ្ចនា អនុប្រធានការិយាល័យផែនការ គណនេយ្យនិងជាមន្រ្តីផ្នែករដ្ឋបាលនិង ទីផ្សារ
៤). លោក ប៉ិត ឆោម មន្រ្តីការិយាល័យផែនការ គណនេយ្យនិងជាមន្រ្តីផ្នែកផែនការ តាមដាននិងវាយម្លៃ។
៥).លោក សួន ម៉ាលីន ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិកនិងជាប្រធានទទួលបន្ទុកស្រុកចុងកាល់
៦). លោក សាក់ សារ៉ាន់ មន្ត្រីនិងជាអនុប្រធានទទួលបន្ទុកស្រុកត្រពាំងប្រាសាទ
៧). កញ្ញា ហ៊ា ជីន មន្ត្រីនិងជាអនុប្រធានទទួលបន្ទុកស្រុកចុងកាល់
៨). លោក តុង សុផាណ្ណារឹទ្ធ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE
៩). លោក រុន ផល្លី ទីប្រឹក្សាហិរញ្ញវត្ថុ និងលទ្ធកម្ម ASPIRE
១០). លោក រៀ កាវិន ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំពង្រ
១១). លោកហូង តេង មេភូមិ អំពិល
១២).លោក ប៊ិន គួន មេភូមិ ពង្រ
១៣). លោក លួ សី មេភូមិ បន្ទាយជ័រ
១៤). លោក សៅ សុលី មេភូមិ កណ្តាលដុ
+សកម្មភាពក្នុងកិច្ចដំណើរការប្រជុំ
. ១). មតិស្វាគមន៍និងសំណេះសំណាលបើកកិច្ចប្រជុំផ្សព្វផ្សាយ ដោយ លោក ហូវ តេង មេភូមិ អំពិល
២). ការណែនាំខ្លួនរបស់ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ស្រុក ឃុំ និងទីប្រឹក្សាបច្ចេកទេស
៣). លោក សួន ម៉ាលិន បង្ហាញពីអត្ថប្រយោជន៍នៃការចូលជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី។
៤). លោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី(ASPIRE)បានបង្ហាញនូវគោលបំណងនៃកម្មវិធី(ASPIRE)និងការប្រែប្រួលអាកាសធាតុ(Climate Change) ព្រមទាំង តួនាទីភារកិច្ចរបស់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ, មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត, មន្ត្រីបច្ចេកទេសថ្នាក់ស្រុក, ឈ្មួញប្រមូលទិញ, អ្នកលក់ធាតុចូល, ធនាគារម៉ីក្រូហិរញ្ញវត្ថុឯកជន។ល។
៥). លោក សាក់ សារ៉ាន់ រៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មាការដឹកនាំនិងគ្រប់គ្រងបណ្ដុំអាជីវកម្មចិញ្ចឹមត្រី។
៦). ក្រុមការងារមួយចំនួនទៀតបូកសរុបលទ្ធផលសម្លេងគាំទ្រនិងការប្ដេជ្ញាចិត្តរបស់គណៈកម្មាការគ្រប់គ្រងបណ្ដុំអាជីវកម្មត្រីទាំង៥នាក់/ម្នាក់ម្ដង។
+ លទ្ធផលសម្រេចបាន
គណៈកម្មការគ្រប់គ្រងបណ្ដុំ(ប្រធានបណ្ដុំ អនុប្រធាន រដ្ចបាល ហិរញ្ញឹក សមាជិកក្រុមទីផ្សារ និងសមាជិកក្រុមបច្ចេកទេស)។
បញ្ជីឈ្មោះសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រីពិតប្រាកដនិងគ្រប់ចំនួន(៥០នាក់ ស្រី២០នាកល)
លក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់បណ្ដុំអាជីវកម្មចិញ្ចឹមត្រីស្របតាមគោលការណ៍របស់កម្មវិធី(ASPIRE)
កំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ជួបកសិកររៀបចំផែនការអាជីវកម្មរបស់សមាជិកបណ្ដុំ។
បញ្ជីឈ្មោះគណៈកម្មាការគ្រប់គ្រងនិងដឹកនាំបណ្ដុំចំនួន៥នាក់តាមគោលការណ៍នៃកម្មវិធី (ASPIRE)៖
១. លោកស្រី ឆ ចិត្រា ប្រធាន បណ្ដុំអាជីវកម្មត្រី
២. លោក ឡម សារឿប អនុប្រធាន បណ្ដុំអាជីវកម្មត្រី
៣. លោកស្រី ថេត វាក់ ផ្នែករដ្ឋបាល និងហិរញ្ញឹក
៤. លោក សៅ សុលី សមាជិកក្រុមទីផ្សារ
៥. លោកស្រី ថេត ហៀង សមាជិកក្រុមបច្ចេកទេស
៦. មានរូបថតបញ្ជាក់ពីសកម្មភាព
+ ផែនការបន្ត
ប្រធានក្រុមការងារបច្ចេកទេសលោក សួន ម៉ាលីន បានកំណត់យកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ជួបជាមួយកសិករក្នុងគោលបំណងដើម្បីរៀបផែនការអាជីវកម្មគ្រួសារនិងបណ្ដុំនិងជម្រះការងារនៅសេសសល់ជំហាន១-២-៣។
+សេចក្ដីសន្និដ្ឋាននិងអនុសាសន៍
ក្រុមការបច្ចេកទេសថ្នាក់ខេត្ត ស្រុក ឃុំ ទីប្រឹក្សាបច្ចេកទេសនិងប្រជាកសិករមានទំនុកចិត្តខ្ពស់ក្នុងការចូលរួមនិងជំរុញបណ្ដុំអាជីវកម្មចិញ្ចឹមត្រីសម្រេចបានតាមផែនការគ្រោងរបស់កម្មវិធី(ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ។