ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដល់ប្រជាកសិកររស់នៅភូមិទូលសាលាឃុំ ត្រពាំងប្រិយ៍ ស្រុក អន្លង់វែង
ចេញ​ផ្សាយ ១២ មិថុនា ២០២០
208

ថ្ងៃព្រហស្បត៍ ៥ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានចុះប្រជុំផ្សព្វផ្សាយ ស្ដីពី កម្មវីធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ  (ASPIRE) ដល់ប្រជាកសិកររស់នៅភូមិទូលសាលាឃុំ ត្រពាំងប្រិយ៍ ស្រុក អន្លង់វែង ចំនួន៥០នាក់ក្នុងនោះស្រី្តមានចំនួន១៦នាក់។ ដំណើរការកិច្ចប្រជុំនេះត្រូវបានដឹកនាំនិងសម្របសម្រួលដោយ លោក មុំ សយ័ន្ត នាយខណ្ឌរងជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តឧត្តរមានជ័យ ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖
    ១). លោក ប៉ិត ឆោម មន្រ្តីការិយាល័យផែនការ គណនេយ្យនិងជាមន្រ្តីផ្នែកផែនការ តាមដាននិងវាយម្លៃ។
    ២). លោក តុង សុផាណ្ណារឹទ្ធ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE
៣). លោក រុន ផល្លី ទីប្រឹក្សាហិរញ្ញវត្ថុ និងលទ្ធកម្ម ASPIRE
    ៤). លោក ឡៅ ចាន់សារុន មន្ត្រី និងជាមន្រ្តីទទួលបន្ទុកស្រុកអន្លង់វែងនៃកម្មវិធី ASPIRE
  ៥). លោកហែម ឃិនមេភូមិទួលសាលា
+សកម្មភាពក្នុងកិច្ចដំណើរការប្រជុំ
  ១). មតិស្វាគមន៍និងសំណេះសំណាលបើកកិច្ចប្រជុំផ្សព្វផ្សាយ លោក មេភូមិទួលសាលា
២). ការណែនាំខ្លួនរបស់ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ស្រុក ឃុំ និងទីប្រឹក្សាបច្ចេកទេស
៣). លោក មុំ សយ័ន្ត បង្ហាញពីអត្ថប្រយោជន៍នៃការចូលក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមត្រី។
  ៤). លោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី(ASPIRE)បានបង្ហាញគោលបំណងនៃកម្មវិធី(ASPIRE)និងតួនាទីភារកិច្ចរបស់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ, មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត, មន្ត្រីបច្ចេកទេសថ្នាក់ស្រុក, ឈ្មួញប្រមូលទិញ, អ្នកលក់ធាតុចូល, ធនាគារម៉ីក្រូហិរញ្ញវត្ថុឯកជន។ល។
៥). ក្រុមការងារបច្ចេកទេសរៀបចំសកម្មភាពបោះឆ្នោតជ្រើសរើសគណៈកម្មាការដឹកនាំនិងគ្រប់គ្រងបណ្ដុំ។
៦). សរុបលទ្ធផលសម្លេងគាំទ្រនិងសេចក្ដីប្ដេជ្ញាចិត្តរបស់គណៈកម្មាការម្នាក់ៗ
+ លទ្ធផលសម្រេចបាន
មានគណៈកម្មការគ្រប់គ្រងបណ្ដុំ ប្រធានបណ្ដុំ អនុប្រធាន រដ្ចបាល ហិរញ្ញឹក សមាជិកក្រុមទីផ្សារ និងសមាជិកក្រុមបច្ចេកទេស។
មានបញ្ជីសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រីពិតប្រាកដនិងគ្រប់ចំនួន(៥០នាក់ស្រី១៦)
មានលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់បណ្ដុំអាជីវកម្មចិញ្ចឹមត្រីស្របតាមគោលការណ៍របស់កម្មវិធី(ASPIRE)
បានកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ជួបកសិកររៀបចំផែនការអាជីវកម្មរបស់សមាជិកបណ្ដុំ។
មានបញ្ជីឈ្មោះគណៈកម្មាការគ្រប់គ្រងនិងដឹកនាំបណ្ដុំគ្រប់ចំនួនតាមគោលការណ៍នៃកម្មវិធី (ASPIRE)មានរាយនាមដូចខាងក្រោម៖   
 ១. ប្រធាន បានទៅលើ លោក ឆាន់ មករា
២. អនុប្រធាន បានទៅលើ លោក យូ វ៉ុន
៣. ផ្នែករដ្ឋបាល និងហិរញ្ញឹក បានទៅលើ លោកស្រី ចាន់ រិទ្ធ
៤. សមាជិកក្រុមទីផ្សារ បានទៅលើ លោក ថោង វ៉ា
៥. សមាជិកបច្ចេកទេស បានទៅលើលោកស្រី ឈុន ណាវ៉ាន 
៦.  មានរូបថតបញ្ជាក់ពីសកម្មភាព
+ ផែនការបន្ត
ប្រធានក្រុមការងារបច្ចេកទេសលោក មុំ សយ័ន្ត បានកំណត់យកថ្ងៃទី១៨ ខែមិថុ នា ឆ្នាំ២០២០ ជួបជាមួយកសិករក្នុងគោលបំណងដើម្បីរៀបផែនការអាជីវកម្មគ្រួសារនិងបណ្ដុំ។
+សេចក្ដីសន្និដ្ឋាននិងអនុសាសន៍
ក្រុមការបច្ចេកទេសថ្នាក់ខេត្ត ស្រុក ឃុំ ទីប្រឹក្សាបច្ចេកទេសនិងប្រជាកសិករមានទំនុកចិត្តខ្ពស់ក្នុងការចូលនិងជំរុញបណ្ដុំអាជីវកម្មចិញ្ចឹមត្រីសម្រេចបានតាមផែនការគ្រោងរបស់កម្មវិធី(ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ។
 

ចំនួនអ្នកចូលទស្សនា
Flag Counter