ថ្ងៃព្រហស្បតិ៍ ៦រោចខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រីហម សុគន្ធា ប្រធានការិយាល័យផ្សព្វផ្សាយ លោកស្រីសាក់ មុំ ទីប្រឹក្សាកម្មវិធីAspire ព្រមទាំងមន្រ្តីកម្មវិធីAspireក្រុងសំរោង និងភ្នាក់ងារផ្សព្វផ្សាយឃុំសង្កាត់បន្សាយរាក់ បានចុះប្រជុំជ្រើសរើសកសិករគំរូ បណ្ដាុំអាជីវកម្មដំណាំស្រូវ នៅភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ដោយមានចូលសរុបចំនួន៥៤ នាក់ ស្រី២០នាក់ ។
-សកម្មភាព៖
-លោកប្រាក់ សារ៉ន ចៅសង្កាត់ បន្សាយរាក់ មានមតិស្វាគមន៍ និងបើកកម្មវិធី -លោកឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ
-លោកស្រី សាក់ មុំទីប្រឹក្សាកម្មវិធីAspire បាន៖
-ណែនាំពីបណ្ដុំអាជីវកម្ម ឈ្មោះកម្មវិធី ដល់កសិករចូលរួមអោយយល់កាន់តែច្បាស់
-លោកប៊ូ សំហេន បង្ហាញពីការបន្សុតពូជ និងកាវាយតម្លៃស្រូវតាមប្រភេទ
-កសិករយល់ពីសកម្មភាពកម្មវិធីAspire
-ណែនាំដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ ក្នុង
ការស្រង់ព័ត៌មានសមាជិកក្នុងបណ្ដុំ
*លទ្ធផល
-ជ្រើសរើសកសិករចូលបណ្ដុំបានចំនួន៤៦នាក់ ស្រី១៦នាក់
-កសិករគំរូម្នាក់ លោកប៊ូ សំហេន
-កសិករបានយល់ដឹងកាន់តែច្បាស់ពីកម្មវិធីAspire គោលបំណងនៃកម្មវិធី អ្វីទៅជាបណ្ដុំ និងសារប្រយោជន៍នៃការចូលបណ្ដុំ
*ផែនការបន្ត
-ថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២០ជ្រើសរើសគណ:កម្មការបណ្ដុំនិងរចនាសម្ព័ន្ធ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម