ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ហៃ ហ៊ាន់ មន្រ្តី ថ្នាក់ស្រុកត្រពាំងប្រាសាទ និង លោក សុខ លីដា មន្ដ្រីថ្នាក់ខេត្ត ធ្វើការ ប្រជុំស្ដីពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំសិក្សាអំពីតម្រូវការទីផ្សារ និងការវិភាគ ក្នុងការជ្រើសរើសកសិករបណ្តុំអាជីវកម្មដំណាំ បន្លែ នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ដែលមានអ្នកចូលរួមចំនួន០៨នាក់ ស្រី០១នាក់ +សកម្មភាព
-បង្ហាញពីគោលបំណងរបស់កម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែ ប្រួលអាកាសធាតុ (ASPIRE)
+ជាលទ្ធផល
-កសិករចូលរួមមិនគ្រប់ចំនួន លើកប្រជុំទៅពេលក្រោយដើម្បីសម្រេចបង្កើត ក្រុមគណកម្មាការបណ្តុំបន្លែ
+ ផ្សព្វផ្សាយគោលការហិរញ្ញប្បទានរបស់ធនា គារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីកសិករ មានលទ្ធភាពដាក់សើ្នសុំកម្ចីប្រាក់ពីធនាគារ ដែលមានអត្រាការប្រាក់ទាប។
+ជម្រុញឱ្យរៀបចំលក្ខណៈសម្បត្តិ និងប្រជុំលើកផែនការផលិតដែលមានទ្រង់ ទ្រាយផ្ទៃដីធំៗ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម