ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនិងការប្រែប្រួល អាកាសធាតុ (ASPIRE) ដល់កសិករដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង
ចេញ​ផ្សាយ ១២ មិថុនា ២០២០
237

ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក សែន សុខា និង លោក ឡៅ ចាន់សារុន ជាមន្ដ្រីទទួលបន្ទុកថ្នាក់ស្រុក រួមជាមួយមន្ដ្រីថា្នក់ ឃុំ បានធ្វើការប្រជុំស្ដីពី កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនិងការប្រែប្រួល អាកាសធាតុ (ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះផ្សព្វផ្សាយកម្មវិធី (ASPIRE ) ដល់កសិករដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ទៅលើបណ្ដុំដំឡូងមី ដែលមានអ្នកទទួលផលចំនួន៤០គ្រួសារ ក្នុងនោះដែរមានប្រជាកសិករចូលរួមសរុបចំនូន ៤០នាក់ ក្នុងនោះស្រី១៩នាក់
    សកម្មភាព
- បង្ហាញពីគោលបំណងរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួល អាកាសធាតុ (ASPIRE) នៃបណ្តុំអាជីវកម្មដំឡូងមី 
- អត្ថប្រយោជន៍នៃការចូលក្នុងបណ្ដុំ របស់កម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មីដែលធន់ទៅ និងការប្រែប្រួលអាកាសធាតុ (ASPIRE)
- ទទួលបាននៅបច្ចេកទេសបន្ថែមលើដំណាំដំឡូងមី ទទួលបានតំលៃសមរម្យលើធាតុចូលកសិកម្ម
     ជាលទ្ធផល
-កសិករចំនួន៣០នាក់ចាប់អារម្មណ៍ចង់ចូលនឹងកម្មវិធីASPIRE នៃបណ្តុំអាជីវកម្មដំឡូងមី។   
    ផែនការបន្ដ 
-មន្ដ្រីឃុំស្រង់ឈ្មោះកសិករ ចូលបណ្ដុំអោយបានគ្រប់ចំនួនអ្នកទទួលផល៤០គ្រួសារ 
-ក្រុមការងារបច្ចេកទេសថ្នាក់ ខេត្ត/ស្រុក រួមនិងទីប្រឹក្សាបច្ចេកទេសនិងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ រៀបចំផែនការបន្តជាមួយប្រជាកសិករ ក្នុងគោលបំណងដើម្បីចងក្រងសមាជិកបណ្ដុំអាជីរកម្មដំឡួងមី ជ្រើសរើសថ្នាក់ដឹកនាំបណ្ដុំរបស់គាត់ ស្របច្បាប់តាមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ ។

ចំនួនអ្នកចូលទស្សនា
Flag Counter