ថ្ងៃពុធ ៥រោចខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០
១.លោកឡឹក រត្ន័ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលជាអនុប្រធានគ្រប់គ្រងអនុកម្មវិធីAspire
២.លោកផូ ម៉េងអីុ អនុប្រធានគ្រប់គ្រងកម្មវិធីAspireថ្នាក់ខេត្ត
ព្រមទាំងមន្រ្តីកម្មវិធីAspireក្រុងសំរោង និងភ្នាក់ងារផ្សព្វផ្សាយឃុំ សង្កាត់កូនក្រៀល បានចុះរៀបចំប្រជុំសិក្សាពីតម្រូវការទីផ្សា និងការវិភាគ(បណ្ដុំអាជីវកម្មចិញ្ចឹមមាន់)នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ដោយមានកសិករចូលរួមសរុបចំនួន៤៨ នាក់ ស្រី៣៧នាក់ ។
-សកម្មភាព៖
-លោក ឡឹក រត្ន័បានបង្ហាញពីគោលបំណងក្នុងការចូលជាសមាជិកបណ្ដុំ ងាយស្រួលផលិតនិងលក់ទៅកាន់ទីផ្សា ជាពិសេសធ្វើអោយកសិករទទួលបាននូវប្រាក់ចំណូលធ្វើអោយមានជីវភាពកាន់តែប្រសើឡើង និងប្រកាសបើកកម្មវិធី
-លោកផូ ម៉េង អុី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបាន៖
-បង្ហាញបន្ថែមអំពីគោលបំណងកម្មវិធីAspire និងការផ្សាភ្ជាប់ផលិតកម្មកសិកម្មឆ្ពោះទៅទីផ្សារ
-រៀបចំបញ្ជីឈ្មោះកសិករស្ម័គ្រចិត្តចូលរួមជាសមាជិកបណ្តុំ
-កសិករយល់ពីសកម្មភាពកម្មវិធីAspire
-ណែនាំដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ ក្នុងការស្រង់ព័ត៌មានសមាជិកក្នុងបណ្ដុំ
ផែនការបន្ត
-ថ្ងៃទី ១៩មិថុនា ឆ្នាំ២០២០ជ្រើសរើសគណ:កម្មការបណ្ដុំដោយការបោះឆ្នោតពីសមាជិកក្នុងបណ្ដុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម