ប្រជុំផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃកម្មវិធី ASPIRE ដល់ក្រុមបណ្ដុំកសិករចិញ្ចឹមបង្កង នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ១០ មិថុនា ២០២០
216

ថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងាររបសស់កម្មវីធីASPIRE បានចុះប្រជុំផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃកម្មវិធី ASPIRE របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដល់ក្រុមបណ្ដុំកសិករចិញ្ចឹមបង្កង នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។  
           +សមាសភាពចូលរួមមាន
     - លោក មុំ សយ័ន្ត នាយរងខណ្ឌរដ្ឋបាលជលផលឧតរ្តមានជ័យ 
    - លោក បិុត ឆោម មន្រ្តីM&E 
    - មន្រ្តីទទួលបន្ទុកកសិកម្មស្រុក
    - ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ 
    - លោក តុង សុផាណ្ណារឹទ្ធ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE
    - លោក រុន ផល្លី ទីប្រឹក្សាហិរញ្ញវត្ថុ និងលទ្ធកម្ម និង
    - កសិករចូលរួម ៤០នាក់ ស្រី ០៩នាក់។
             +លទ្ធផល
      - បានជ្រើសរើសកសិករចូលរួមក្នុងបណ្ដុំចិញ្ចឹមបង្កងចំនួន ៤០នាក់ ស្រី ០៩នាក់។  នៅខ្វះ ០៦នាក់ទៀត បានឲ្យ CE និងប្រធានក្រុមជ្រើរើើសបន្ថែមទៀត ។
      - បានធ្វើការជ្រើសរើសគណកម្មការគ្រប់គ្រងបណ្ដុំ មានដូចជាប្រធានបណ្ដុំ អនុប្រធាន រដ្ចបាល ហិរញ្ញឹក និងអ្នកសម្របសម្រួលទីផ្សារ ដោយធ្វើការបោះឆ្នោតពីសមាជិកក្នុងបណ្ដុំ ក្នុងនោះមាន៖
     ១. លោក អុឹម ឈាន ប្រធានបណ្ដុំ
     ២. លោក ស្រី ខេម អនុប្រធានបណ្ដុំ
     ៣. លោក ទិត មឿន ផ្នែករដ្ឋបាល
     ៤. លោកស្រី ស៊ឹង ភារី ហិរញ្ញឹក
     ៥. លោក វ៉ាត សុភាន់ ផ្នែកទីផ្សារ
     - បានរៀបចំលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបណ្ដុំ។ ជាកិច្ចបន្តក្រុមការងារបានកំណត់យកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរៀបចំផែនការអាជីវកម្មគ្រួសារ និងបណ្ដុំ។
   

ចំនួនអ្នកចូលទស្សនា
Flag Counter