ផ្សព្វផ្សាយពីកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតនៅភូមិគោកខ្ពស់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ១០ មិថុនា ២០២០
203

ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល បានចុះផ្សព្វផ្សាយពីកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតនៅភូមិគោកខ្ពស់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល
សមាសភាពអ្នកចូលរួម
- លោកស្រី សាក់ មុំ ទីប្រឹក្សាសម្របសម្រួលទីផ្សារ កម្មវិធីASPIRE
- លោក ងី មឿងប៊ុនណាន ទីប្រឹក្សាត្រួតពិនិត្យតាមដាន និងវាយតម្លៃ កម្មវិធីASPIRE
- លោក ចន ផល្លីន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន
- ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល
និងកសិករចំនួន៤៥នាក់ ស្រី២១នាក់
គោលបំណង
- បង្ហាញពីគោលបំណងកម្មវិធី ASPIRE និងការផ្សារភ្ជាប់ផលិតកម្មកសិកម្មឆ្ពោះទៅទីផ្សារ
- រៀបចំបញ្ជីឈ្មោះកសិករស្ម័គ្រចិត្តចូលរួមជាសមាជិកបណ្ដុំផលិកម្ម
លទ្ធផល
- កសិករយល់ពីសកម្មភាពរបស់កម្មវិធី ASPIRE
- ណែនាំដល់ CEW ក្នុងការស្រង់ព័ត៌មានសមាជិកបណ្ដុំ
ផែនការបន្ត
- បង្កើតបណ្ដុំ
-  បោះឆ្នោតជ្រើសរើសគណៈកម្មការ។

ចំនួនអ្នកចូលទស្សនា
Flag Counter