ចុះជ្រើសរើសកសិករ ដើម្បីចងក្រងជាបណ្តុំដាំបន្លែ នៅឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង
ចេញ​ផ្សាយ ០៩ មិថុនា ២០២០
229

ថ្ងៃច័ន្ទ ០៣រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២០ ក្រុមការងារទទួលបន្ទុកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ(ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ប្រចាំស្រុកអន្លង់វែង   និងលោក ខាន់ ម៉ៅ ភ្ងាក់ងារផ្សព្វផ្សាយកសិកម្ម ឃុំត្រពាំងប្រិយ បានចុះជ្រើសរើសកសិករ  ដើម្បីចងក្រងជាបណ្តុំដាំបន្លែ នៅឃុំត្រពាំងប្រិយ៍  ស្រុកអន្លង់វែង  ដែលមានគោលបំណង សកម្មភាព  និងលទ្ធផលសម្រេចបានដូចខាងក្រោម៖ 
+ គោលបំណង 
- ដើម្បីធ្វើការជ្រើសរើសកសិករ ចងក្រងជាបណ្តុំដាំបន្លែ  ដែលស្របទៅនឹងការអនុវត្តកសិកម្មថ្មី ដែលធន់ទ្រាំទៅនឹងបម្រែបម្រួលអាកាសធាតុ ។ 
+ សកម្មភាព 
- ធ្វើការចុះជួបជាមួយអជ្ញាធរ  និងកសិករដាំបន្លែ ទៅតាមភូមិគោលដៅ 
- ធ្វើការជ្រើសរើសបឋម សម្រាប់កសិករដែលចាបអារម្មណ៍ ក្នុងការដាំបន្លែ 
+ ជាលទ្ធផល 
សម្រាប់សកម្មភាពក្នុងការចុះជ្រើសរើសកសិករ ដើម្បីចងក្រងជាបណ្តុំដាំបន្លែ នៅក្នុងឃុំត្រពាំងប្រិយ៍  ស្រុកអនលង់វែង សម្រេចបានដូចខាងក្រោម÷ 
- ភូមិស្រះឈូកបានចំនួន១១នាក់ ស្រ្តី ០៤
- ភូមិទួលត្បែងបានចំនួន០៥នាក់ ស្ត្រី ០២
- ភូមិទឹកជប់បានចំនួន២នាក់ ស្ត្រី១
- ភូមិទួលសាលាបានចំនួន១៨នាក់ ស្ត្រី៥ 
- ភូមិបឹង បានចំនួន១៤នាក់ ស្ត្រី១០
- ភូមិទទួលកណ្តាលបានចំនួន០៣នាក់ ស្រ្តី០០
- ភូមិឃ្លាំងកណ្តាលបានចំនួន០៣នាក់ ស្ត្រី២
- ភូមិទំនប់លើបានចំនួន០៥នាក់ ស្ត្រី៣ 
+ ផែនការបន្តរ 
- រៀបចំប្រជុំផ្សព្វផ្សាយ  និងចងក្រងជាបណ្តុំផលិតកម្មបន្លែ សម្រាប់កសិករដែលចាប់អារម្មណ៍ ក្នុងការដាំបន្លែ 
- នឹងរៀបចំនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេនវត្តស្រះឈូក ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter