ចុះផ្សព្វផ្សាយកម្មវិធី ASPIRE ដល់កសិករដែលស្ថិតនៅក្នុងភូមិយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង
ចេញ​ផ្សាយ ០៩ មិថុនា ២០២០
239

ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ(ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានចុះផ្សព្វផ្សាយកម្មវិធី ASPIRE  ដល់កសិករដែលស្ថិតនៅក្នុងភូមិយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង មានប្រជាកសិករចូលរួមសរុប ចំនូន៣១នាក់ ក្នុងនោះស្រី១៦នាក់ កម្មវិធីនេះដឹកនាំ និងសម្របសម្រួលដោយ លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ រួមដំណើរដោយលោក ផូ ម៉េង អុីអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលថ្នាក់ខេត្ត មន្ត្រីការិយាល័យកសិកម្មស្រុក ទីប្រឹក្សាបច្ចេកទេស និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ។ ជាលទ្ធផលមានកសិករចំនួន២៥នាក់ចាប់អារម្មណ៍នឹងកម្មវិធីASPIRE នៃបណ្តុំអាជីវកម្មមាន់សាច់។  ដោយឡែក ឈ្មួញប្រមូលទិញមាន់ បានអញ្ជើញចូលរួមនៅក្នុងវិធីនេះដែរ ហើយពួកគាត់បានផ្សព្វផ្សាយទីផ្សារមាន់ថា ពួកគាត់អាចប្រមូលទិញមាន់ស្រែ ក្នុង១ថ្ងៃ៣០០គីឡូក្រាម ចំណែកតម្លៃវិញគឺទិញតាមហាងឆេងទីផ្សារ។ ជាកិច្ចបន្ត ក្រុមការងារបច្ចេកទេសថ្នាក់ ខេត្ត ស្រុក ទីប្រឹក្សាបច្ចេកទេសនិងភ្នាក់ផ្សព្វផ្សាយកសិកម្មឃុំ (CEW) រៀបចំផែនការការងារបន្តជាមួយប្រជាកសិករទាំងនោះក្នុងគោលបំណងដើម្បីចងក្រងសមាជិកបណ្ដុំអាជីរកម្មមាន់សាច់ស្របច្បាប់តាមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ ដែលនិងប្រព្រិត្តទៅនៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។អរគុណ។

ចំនួនអ្នកចូលទស្សនា
Flag Counter