ថ្ងៃ ១៥កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ(ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានចុះរៀបចំចងក្រងបណ្ដុំអាជីវកម្ម ពងមាន់ និងមាន់សាច់ដែលស្ថិតនៅភូមិ ត្រពាំងអំពិល ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងនោះមានប្រជាកសិករចូលរួមចំនួន៥៥នាក់/ ស្រី ២៦ នាក់ ក្រោមការដឹកនាំរបស់លោក ផូ ម៉េង អ៊ី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនិងជាមន្រ្តីផ្នែកផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិក រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យនិងរួមដោយទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី, ទីប្រឹក្សាសម្របសម្រួលទីផ្សារនិងទីប្រឹក្សាត្រួតពិនិត្យតាមដាននិងវាយតម្លៃ។ លទ្ធផលសម្រេចបានមាន(១)បណ្ដុំផលិតកម្មមាន់ស្រែត្រពាំងអំពិលដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអំពិល ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ផែនការការងារបន្ទាប់ត្រូវរៀបចំលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់បណ្ដុំផលិតកម្មមាន់ស្រែត្រពាំងអំពិល នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ ២០២០ដើម្បីអោយបណ្ដុំផលិតកម្មមាន់ស្រែត្រពាំងអំពិលនេះក្លាយជាបណ្ដុំអាជីវកម្មពេញលិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម