ចុះតាមដាន និងផ្ដល់បច្ចេកទេសដល់កសិករ នៅភូមិ សុខសិរី ភូមិមានជ័យ ឃុំបាក់អន្លូង និងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ០៧ មិថុនា ២០២០
349

ថ្ងៃសុក្រ១៥កើត  ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២០ លោក សែន សុខា មន្ដ្រីអនុវត្ដគម្រោងឈេន បានចុះតាមដាន និងផ្ដល់បច្ចេកទេសដល់កសិករ នៅភូមិ សុខសិរី ភូមិមានជ័យ ឃុំបាក់អន្លូង  និងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ សហការជាមួយលោក ហ៊ ស៊ីណាត ប្រធាន ការិយាល័យកសិកម្មស្រុកត្រពាំងប្រាសាទ ដែលមានសកម្មភាព និងលទ្ឋផលដូចខាងក្រោម៖ 

+  កសិករ

១- កសិករ ផល ណាលីន ស្រី  នៅភូមិសុខសិរី  ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ 

- ផ្ទៃដីដាំដុះ ៦០០ ម៉ែត្រការ៉េ

- ដាំដំណាំ០២មុខ (ននោង, ល្ពៅ ) លក្ខណៈគ្រួសារ

២) កសិករ ប្លុង សុខ ប្រុស  នៅភូមិសុខសិរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ

- ផ្ទៃដីដាំដុះ ១  ២០០ ម៉ែត្រការ៉េ

-  ដាំដំណាំ០៣មុខ (ននោង ឃ្លោក និង ត្រសក់ ) លក្ខណៈគ្រួសារ

៣) កសិករ មាច ព្រួញ  ប្រុស  នៅភូមិសុខសិរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ 

- ផ្ទៃដីដាំដុះ ៣០០ម៉ែត្រការ៉េ 

- ដាំដំណាំ ល្ហុង លក្ខណៈគ្រួសារ

៤) កសិករ ភា ផេន  ប្រុស នៅភូមិសុខសិរី ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ

- ផ្ទៃដីដាំដុះ ១ ០០០ម៉ែត្រការ៉េ ដាំបន្លែ ០១មុខ (ត្រប់) ជាលក្ខណៈគ្រួសារ

៥) កសិករ សីម ហ៊ន ប្រុស  ភូមិមានជ័យ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ  

- ផ្ទៃដីដាំបន្លែ ២៤០០ម៉ែត្រការ៉េ ដាំបន្លែចំនួន០១មុខ(ត្រសក់ទ្រើង) ដាំវិលជុំ

៦) កសិករ តុល ពិសិដ្ឋ (ប្រុស)   ភូមិអូរសោម ឃុំត្រពាំប្រាសាទ ស្រុកត្រពាំប្រាសាទ

- ផ្ទៃដីដាំបន្លែ៣០០ម៉ែត្រការ៉េ ដាំបន្លែចំនួន ០២មុខ( ត្រប់, និងសណ្តែកកួរ)  ដាំជាលក្ខណៈគ្រួសារ

៧) កសិករ ចាន់ សម្បត្ដិ  (ស្រី)  នៅភូមិអូរសោម ឃុំត្រពាំប្រាសាទ ស្រុកត្រពាំប្រាសាទ 

- ផ្ទៃដីដាំដុះ ៧៥០ ម៉ែត្រការ៉េ

- ដាំដំណាំ០៣មុខ (ត្រប់ សណ្ដែក ត្រកួន ) លក្ខណៈគ្រួសារ

+ សកម្មភាព

- ផ្ដល់អោយកសិករដាំដំណាំដែលមានរយៈពេលខ្លីៗ ឆាប់ទទួលបានផល 

- ការសន្សំសម្ចៃ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធទឹក

- ការសំអាត់ចំការ ការរៀបចំដី 

- ការដាំដំណាំឆ្លះមុខគ្នា 

- ការចែកពេលគ្នា និងការចែកមុខដំណាំជៀសវាងលើសតម្រូវការនៅលើទីផ្សារ 

- ការប្រើប្រាស់ថ្នាំពុល អំឡុងពេលប្រមូលផល   

- ការរៀបចំធ្វើទ្រើង  

+ បញ្ហាប្រឈម 

- ខ្វះទឹកនៅរដូវប្រាំង  ៕

ចំនួនអ្នកចូលទស្សនា
Flag Counter