ចុះផ្សព្វផ្សាយដល់តំណាងក្រុមកសិករ និងជ្រើសរើសកសិករមានចំណាប់អារម្មណ៍ដាំបន្លែ និងជីកស្រះ ស្តារស្រះ និងខួងអណ្តូង
ចេញ​ផ្សាយ ០៧ មិថុនា ២០២០
235

ថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក សំ បុង មន្ត្រីអនុវត្តគម្រោងឈេនបានចុះផ្សព្វផ្សាយដល់តំណាងក្រុមកសិករ និងជ្រើសរើសកសិករមានចំណាប់អារម្មណ៍ដាំបន្លែ និងជីកស្រះ ស្តារស្រះ និងខួងអណ្តូង ដើម្បីផ្គង់ស្បៀងដែលកំពុងរងផលប៉ះពាល់ដោយជម្ងឺ Covid-19 ក្នុងការគាំទ្រលើប្រភពស្រោចស្រព និងការចែកពូជ និងជី ។ដោយមានអ្នកចូលរួមសរុបចំនួន០៦/០២នាក់ ។
+លទ្ធផល 
+កសិករភូមិអូររំដេង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទគឺ
-ជ្រើសរើសបានកសិករមានចំណាប់អារម្មណ៍ដាំបន្លែ បានចំនួន១៧/០៨នាក់ ។
-លោក ប៉ិច ហុង កសិករជីកស្រះ មានផ្ទៃដីដាំបន្លែ៤៥០ម៉ែត្រការេ ។
-លោក ឈាង ផាច ស្តារស្រះមានផ្ទៃដីដាំបន្លែ៩០០ម៉ែត្រការេ ។
-លោក  មាច សារ៉ាន់ ស្តារស្រះមានផ្ទៃដីដាំដុះបន្លែ៤០០ម៉ែត្រការេ ។

+ភូមិឈូកស ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ
-ជ្រើសរើសបានកសិករមានចំណាប់អារម្មណ៍ដាំបន្លែសរុបចំនួន០៩នាក់ ស្រីគ្មាន ។
  
+ពេលរសៀលបានចុះត្រួតពិនិត្យចម្ការបង្ហាញ(Demo)  របស់កសិករភូមិឈូកស ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ លោក អុិត និនបានដំាដំណាំពីរប្រភេទត្រសក់ទ្រើង និងសណ្តែកកួរ ។
-ត្រសក់ទ្រើងប្រមូលផលចាប់ពីថ្ងៃទី
២៤ -០៥-២០២០ បានចំនួន៤២៧kg  លក់បានតម្លៃ២០០០៛/kg ។
-សណ្តែកកួរប្រមូលផលចាប់ពីថ្ងៃទី០៨-០៥-២០២០ បានចំនួន៣១៧kg  លក់បានតម្លៃ៣០០០៛/kg  ។

ចំនួនអ្នកចូលទស្សនា
Flag Counter