ចុះជួបកសិករបង្គោលចំនួន០២នាក់ ដើម្បីរំលឹកមេរៀនឡើងវិញ
ចេញ​ផ្សាយ ០១ មិថុនា ២០២០
213

ថ្ងៃសៅរ៍ ០៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កញ្ញា ស៊ា សុភី  បានចុះជួបកសិករបង្គោលចំនួន០២នាក់ ដើម្បីរំលឹកមេរៀនឡើងវិញ នឹងណែនាំបន្ថែមនូវរាល់ចំណុចដែលកសិករមិនទាន់យល់ និងខ្វះខាតពេលរៀនក្នុងថ្នាក់ អំពីគំនិតភ្ញាស់អាជីវកម្មវគ្គទី៣ នៅភូមិទឹកជប់ និងភូមិសន្ដិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

+សកម្មភាព
   បានសួរនាំកសិករពីចំណុចល្អៗដែលកសិករទទួលបានពីវគ្គបណ្ដុះបណ្ដាលក្នុងថ្នាក់ និងចំណុចដែលកសិករមិនទាន់យល់ បន្ទាប់មកបានរំលឹកនិងណែនាំបន្ថែមប្រធានបទ និងចំនុចសំខាន់ៗឡើងវិញដូចខាងក្រោម៖
- ការគូសខ្សែសង្វាក់ទីផ្សារ
- ការវិភាគគំនិតអាជីវកម្ម
- ការកំណត់អតិថិជនគោលដៅ
- គុណតម្លៃផលិតផលឬសេវាកម្ម
- ទំនាក់ទំនងរវាងផលិតផល និងអតិថិជន 
- និងរំលឹកឡើងវិញនូវចំណុចសំខាន់ៗទាំង៩ នៅក្នុងគំរូអាជីវកម្មខេនវ៉ាស់ ដើម្បីជាមូនដ្ឋានគិតមុនពេលចាប់ផ្ដើមអាជីវកម្មរបស់ពួកគាត់។

+លទ្ធផល
     បន្ទាប់ពីការរំលឹកមេរៀន និងណែនាំបន្ថែម កសិករមានភាពរីករាយ និងបានយល់ដឹងបន្ថែមកាន់តែប្រសើរនូវចំនុចនីមួយៗខាងលើ។

ចំនួនអ្នកចូលទស្សនា
Flag Counter