ចុះវាយតម្លៃសុវត្ថិភាពទីតាំងដាំដុះ និងផ្ទៀងផ្ទាត់លក្ខខណ្ឌសុវត្ថិភាព និងរៀបចំប្លង់ចម្ការCAM GAP
ចេញ​ផ្សាយ ០១ មិថុនា ២០២០
221

ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក មាន ម៉ិក មន្រ្តី អនុវត្តគម្រោងឈេន បានចុះវាយតម្លៃសុវត្ថិភាពទីតាំងដាំដុះ និងផ្ទៀងផ្ទាត់លក្ខខណ្ឌសុវត្ថិភាព និងរៀបចំប្លង់ចម្ការCAM GAP  របស់ កសិករ យ៉ាន់ សៀប នៅភូមិអូរគគីក្រោម ឃុំលំទង ស្រុកអន្លង់វែង ដែលមានសកម្មភាព និងលទ្ធផល
សម្រេចបាន ដូចខាងក្រោម៖ 
+ សកម្មភាព
- ចុះពិនិត្យក្នុងចម្ការ និងបានបែងចែកប្លង់ទៅតាមប្រភេទដំណាំនីមួយៗ  
- ប្លង់ចម្ការមាន៣ប្លង់ និងបានចែក៣មុខដំណាំផ្សេងៗគ្នា 
- ប្លង់ទី១ មានផ្ទៃដីទំហំ ១០ម×៥០ម ដាំដំណាំម្រិះ 
- ប្លង់ទី២ មានផ្ទៃដីទំហំ ២០ម×៥០ម ដាំដំណាំ ត្រសក់ទ្រើង 
- ប្លង់ទី៣ មានផ្ទៃដីទំហំ ១២ម×៥០ម ដាំដំណាំប៉េងបោះ 
+ បានធ្វើការវាយតម្លៃសុវត្ថិភាពទីតាំងដាំដុះ មានដូចខាងក្រោម៖ 
- ការគ្រប់គ្រង និងប្រវត្តិទីតាំងចម្ការ 
- ការវាយតម្លៃហានិភ័យទៅលើទឹកស្រោចស្រព 
- ប្រភេទជីដែលបានប្រើប្រាស់លើដំណាំ
+ ការផ្ទៀងផ្ទាត់លក្ខខណ្ឌសុវត្ថិភាពកសិករ 
- ការគ្រប់គ្រង និងប្រវត្តិទីតាំងចម្ការដាំដុះ 
- វិសាលភាពនៃផលិតកម្ម 
- ការវាយតម្លៃទៅលើប្រភពទឹកស្រោចស្រព 
- សុវត្ថិភាពនៃការប្រើប្រាស់ថ្នាំកសិកម្ម 
- កំណត់ត្រាលើការប្រើប្រាស់ជី
- សុវត្ថិភាពនៃការប្រើប្រាស់ជី (លាមកសត្វ និងជីគីមី) 
- សុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម 
- ការរក្សាទុកដាក់ថ្នាំកសិកម្ម 
- ការលាងសម្អាតក្រោយពេលប្រមូលផល 
- ការធ្វើអនាម័យផ្ទាល់ខ្លួន 
- របងការពារសត្វពាហនៈ ចូលទៅក្នុងចម្ការ និងកន្លែងវេចខ្ចប់ 
- សកម្មភាពក្រោយពេលប្រមូលផល 
ចំពោះស្ថានភាពក្នុចម្ការជាកស្តែង គឺមិនទាន់បានដាំបន្លែ នៅឡើយទេ កំពុងតែរៀបចំដី និងធ្វើការលើករងបណ្តើរៗ  
+ ជាលទ្ធផលសម្រេចបាន 
ស់កសិករ យ៉ាន់ សៀប  យោងតាមរយៈការចុះវាយតម្លៃ និងធ្វើការផ្ទៀងផ្ទាត់ ជាមួយនឹងលក្ខខណ្ឌសុវត្ថិ ភាពស្តង់ដាចម្ការ CAM GAP មានចំណុចស្របទៅតាមស្តង់ដា Cam GAP ច្រើន  ប៉ុន្តែនូវមានចំណុចខ្វះខាតតិចតួចដែលត្រូវបន្ថែមមានដូចជា ៖  
- ប្រព័ន្ធរំដោះទឹក  
- ស្ថានភាពដី មិនទាន់ស្មើល្អ 
-  របងការពារសត្វចិញ្ចឹម(គោរ, មាន់, ឆ្កែ...) 
- កម្រិត PH ដីនៅមិនទាន់មានតុល្យភាព
បើតាមការវាយតម្លៃជាក់ស្តែង ចម្ការរបស់កសិករ យ៉ាន់ សៀប  អាចចាត់ចូលជាចម្ការ CAM GAP បានប្រមាណ ៦៥% ។ ដូច្នោះក្រុមការងា នឹងជួយជម្រុញបន្ថែមនូវចំណុចដែលខ្វះខាត់មួយចំនួនទៀត ដើម្បីឱ្យចូលជាស្តង់ដាចម្ការ CAM GAP ។

ចំនួនអ្នកចូលទស្សនា
Flag Counter