ថ្ងៃព្រហស្បត្តិ-និងថ្ងៃសុក្រ ០៧-៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨-២៩ ខែឧសភា ឆ្នាំ២០២០ លោក សេន បូរ៉ែន មន្ត្រីអនុវត្តន៍គម្រោងឈេន បានចុះ ប្រមូលទិន្នន័យពីវឌ្ឍនភាពនៃការដាំដុះបន្លែរបស់កសិករក្នុងបណ្ដុំអាជីកម្ម ភូមិគោកចាន់រី ក្រុងសំរោង និងភូមិផ្អាវ ស្រុកត្រពាំងប្រាសាទ បានចំនួន ១៥នាក់ ស្រី០៦នាក់ ទិន្ន័យនិងយកទៅវិភាគដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការដាំដុះដំណាំបន្លែ នារដូវកាលនេះ ជាមួយរដូវកាលមុនៗ។
*នាល្ងាចថ្ងៃដដែលខ្ញុំបាទបានចុះទៅណែនាំពីការសាងសង់រោងប្លាស្ទិកដាំបន្លែ(ធ្វើពីឈើ) ដល់កសិករ ពេជ្រ សំអេង ជាកសិករពិសោធន៍ដែលទទួលបាន ប្លាស្ទិកUV ពីគម្រោងឈេននៅស្រុកត្រពាំងប្រសាទ ក្នុងទំហំ ៨ម*១៨ម ផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម