ក្រុមកសិករមកពីស្រុកថ្មគោល ខេត្តបាត់ដំបង ចុះទស្សនៈកិច្ចដំណាំបន្លែ នៅស្ថានីយកសិកម្មកូនក្រៀល
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
252

នារសៀលថ្ងៃព្រហស្បិ៍ត្ត ០៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងសហការី បានដឹកនាំក្រុមកសិករមកពីស្រុកថ្មគូល  ខេត្តបាត់ដំបង  ចុះទស្សនៈកិច្ចដំណាំបន្លែ នៅស្ថានីយកសិកម្មកូនក្រៀល ដែលមានការគាំទ្រដោយអង្គការ សមាគមន៍អភិវឌ្ឍន៍ស្រុកស្រែ (RDA) Rural Development Association  ក្រោមការដឹកនាំរបស់លោកស្រី ចាន់ ស៊ីណាត នាយិការ របស់អង្កការ (RDA) និងសហការី ដែលមានអ្នកចូលរួមសរុបចំនួន៣៣នាក់ ស្រ្តី០៩នាក់  ក្នុងការ ចុះទស្សនៈកិច្ចនេះ  មានគោលបំណង សកម្មភាព និងលទ្ទផលសម្រេចបានដូចខាងក្រោម៖ 
+គោលបំណង 
- ដើម្បីធ្វើការចែករំលែកបទពិសោធក្នុងការដាំបន្លែ 
- ដើម្បីធ្វើការបង្ហាញនូវសក្តានុពល និងវឌ្ឍនភាពរីកចម្រើន លើសមត្ថិផល ដែលសម្រេចបាននូវក្នុងស្ថានីយ  កសិកម្មកូនក្រៀល ។ 
+សកម្មភាព
- មតិស្វាគមន៍ និងមតិចំណាប់អរម្មណ៍របស់លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរ លើស្ថានភាពទូទៅក្នុងស្ថានីយកសិកកម្មកូនក្រៀល 
- ការណែនាំខ្លួន និងបង្ហាញពីគោលបំណងនៃដំណើរទស្សនៈកិច្ច របស់លោកស្រី ចាន់ ស៊ីណាត នាយិកា របស់ អង្គការ (RDA)   
- បទបង្ហាញរបស់លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លើគោលការ សំខាន់ៗក្នុងការដាំបន្លែ ដែលទទួលបាននូវភាពជោគជ័យ មានដូចខាងក្រោម៖ 
- ការជ្រើសទីតាំង 
- ការរៀបចំដី និងជ្រើសរើពូជ 
-  បណ្តុះកូនដំណាំ 
- វិធានការចម្រុះគ្រប់គ្រងដំណាំ(IPM) 
- ការគ្រប់គ្រងទឹក 
- ជម្ងឺ និងសត្វល្អិត
- សារធាតុចិញ្ចឹម 
- ការប្រមូលផល និងផែនការដាំដុះវគ្គបន្ទាប់
- ប្រសិទ្ធភាពសេដ្ឋកិច្ច 
- និងបានចុះមើលផ្ទាល់ក្នុងការដាំបន្លែ ក្នុងផ្ទះសំណាញ់
+ ជាលទ្ធផលសម្រេចបាន
សម្រាប់ការចុះទស្សនៈកិច្ច របស់ក្រុមកសិករមកពីស្រុកថ្មគល ខេត្តបាត់ដំបង នៅស្ថានីយកសិកម្មកូនក្រៀល សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖ 
កសិករមានចំណាប់អារម្មណ៍ខាំងលើបច្ចេកទេសថ្មីក្នុងការដាំបន្លែក្នុងផ្ទះសំណាញ់ ដែលទទួលបាននូវបន្លែមាន គុណភាព និងសុវត្ថិភាពល្អ ជាពិសេសគឺធ្វើការដាំដុះបានរយៈពេលពេញមួយឆ្នាំ 
- ក្រោយពីបានចុះទស្សនៈរួចកមកសិករមានការតាំងចិត្តខ្ពស់  នឹងយកបទពិសោធទាំងអស់នេះ ទៅធ្វើការអនុវត្ត បន្តរនៅមូលដ្ឋាន ។
- សរុបលទ្ធផលចុងក្រោយកសិករទទួលបាននូវបទពិសោធក្នុងការដាំបន្លែ នៅស្ថានីយកសិកម្មកូនក្រៀល ប្រ មាណ ៨០% ។

ចំនួនអ្នកចូលទស្សនា
Flag Counter