សម្របសម្រួលការផ្សព្វផ្សាយពីតម្រូវការទីផ្សារ និងជ្រើសរើសកសិករដាំបន្លែ របស់តំណាងក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ (NAV) ជាមួយក្រុមកសិករក្នុងបណ្ដុំអាជីវកម្មបន្លែស្រះឈូក
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
281

ថ្ងៃព្រហស្បត្តិ ០៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កញ្ញា ស៊ា សុភី  បានសម្របសម្រួលការផ្សព្វផ្សាយពីតម្រូវការទីផ្សារ និងជ្រើសរើសកសិករដាំបន្លែ របស់តំណាងក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ (NAV) ជាមួយក្រុមកសិករក្នុងបណ្ដុំអាជីវកម្មបន្លែស្រះឈូក ដោយមានកសិករអ្នកផលិតចូលរួមចំនួន១០នាក់ស្រី០៣នាក់។

សកម្មភាព
  - បានធ្វើការណែនាំអោយស្គាល់គ្នា
- បង្ហាញពីគោលបំណងដល់សមាជិកក្រុម
- ការបង្ហាញរបស់តំណាងក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ និងមាសប៉ៃតង
- ការបង្ហាញពីប្រភេទបន្លែដែលក្រុមហ៊ុនត្រូវការ
- បង្ហាញពីតម្លៃ និងលក្ខខ័ណ្ឌ និងបរិមាណក្នុងការប្រមូលទិញរបស់ក្រុមហ៊ុន
- ការពិភាក្សាររវាងកសិករ និងតំណាងក្រុមហ៊ុន
- ការចែករំលែកបទពិសោធន៍របស់កសិករលើការផលិត ពិសេសលើការបច្ចេកទេសតគល់(គល់ត្រប់ ប៉េងប៉ោះ, គល់ត្រប់ និងម្ទេសហាវ៉ៃ,និងតគល់ល្ពៅជាមួយឱឡឹក)

លទ្ធផល
  បន្ទាប់ពីការបង្ហាញ និងពិភាក្សាពីតម្រូវការបន្លែ តម្លៃ និងលក្ខខ័ណ្ឌរបស់ក្រុមហ៊ុន កសិករមានចំណាប់អារម្មណ៍ និងបានជ្រើសរើសប្រភេទបន្លែដាំសាកល្បងដាំលក់ឱ្យក្រុមហ៊ុនចំនួន០៨នាក់ដូចខាងក្រោម៖
១/ ខាន់ ម៉ៅ នៅភូមិស្រះឈូក ដាំខាត់ណាផ្កាលឿ ផ្ទៃដី ១៦០០ម៉ែត្រការ៉េ
២/ ជាម សារឿន នៅភូមិទឹកជប់ ដាំឆៃថាវពណ៍ក្រហម ផ្ទៃដី៦០០ម៉ែត្រការ៉េ
៣/ អ៊ូ ហ៊ួត នៅភូមិទឹកជប់ ដាំខាត់ណាផ្កាលឿង ផ្ទៃដី១៦០០ម៉ែត្រការ៉េ
៤/ សន សាន នៅភូមិទឹកជុំ ដាំខាត់ណាផ្កាលឿង ផ្ទៃដី ៨០០ម៉ែត្រការ៉េ
៥/ ម៉ៅ ម៉ៃ នៅភូមិទឹកជុំ តគល់ត្រប់និងម្ទេសហាវ៉ៃ ផ្ទៃដី ៧០០ម៉ែត្រការ៉េ
៦/ ចាវ យសុំ នៅភូមិអូររុន ដាំល្ពៅទ្រូ ផ្ទៃដី ៩០០ម៉ែត្រការ៉េ
៧/ ឡឹក ប៊ុនឡន នៅភូមិអូររុន ដាំល្ពៅទ្រូ ឱឡឹកពណ៍លឿង និងឆៃថាវ ផ្ទៃដី ១៥០០០ម៉ែត្រការ៉េ
៨/ ឃឹម សំរិត នៅភូមិសន្ដិភាព ដាំល្ពៅទ្រូ ផ្ទៃដី ១៦០០ម៉ែត្រការ៉េ
 ៩/ ជោ នី នៅភូមិសន្ដិភាព ដាំខាត់ណាផ្កាលឿង និងល្ពៅទ្រូ ផ្ទៃដី៣២០០ម៉ែត្រការ៉េ
   ចំពោះពេលវេលាដាំដុះជាក់លាក់ខាងតំណងក្រុមហ៊ុននឹងរៀបជាវេនជូនកសិករនៅពេលឆាប់ខាងមុននេះ។ ចំណែកកសិករតគល់ត្រប់និងម្ទេសហាវ៉ៃមិនបានលក់អោយទៅក្រុមហ៊ុនវិញទេ កសិករចង់សាកល្បងត និងលក់ផលិតផលនៅទីផ្សារធម្មតា។

ចំនួនអ្នកចូលទស្សនា
Flag Counter