ថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក សាក់ សារ៉ាន់ មន្រ្តីអនុវត្តគម្រោងឈេន បានចុះត្រួតពិនិត្យ និងផ្ដល់បច្ចេកទេសដាំដុះបន្លែ និងចែកសម្ភារធ្វើ Demo ដល់ក្រុមដាំបន្លែពាក់កណ្ដាលអាជីព នៅភូមិចារថ្មី និងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។ ក្នុងនោះមាន៖
+ កសិករឈ្មេោះ យ៉ត ស៊ីណា កំពុងរៀបចំដីដាំដុះ ត្រសក់ សណ្ដែកកួរ សាលាដ លើផ្ទៃដី ២០ម៉ែត្រx៣០ម៉ែត្រ។
+កសិករឈ្មោះតុល ទីន កំពុងរៀបចំរោងការពារកំដៅ និងទឹកភ្លៀង ហើយបានដាំដុះបន្លែចម្រុះលក់វិលជុំ មានដូចជាត្រកួន ស្ពៃ និងជីគ្រប់មុខ។ និងមានកសិករដាំហូបលក្ខណៈគ្រួសារចំនួន ០៤គ្រួសារបានដាំដុះហូបរាល់ថ្ងៃ។
+បញ្ហាប្រឈម
បញ្ហាដែលពួកគាត់ កំពុងជួបប្រទះរួមមាន បញ្ហាខ្វះខាតទឹក បញ្ហាសត្វល្អិតចង្រៃ....។ និងបានណែនាំកសិករឲ្យរៀបចំសំអាតស្មៅដែលជាជម្រកសត្វល្អិត តាក់តែងមែក ដើម្បីឲ្យខ្យល់ និងពន្លឺចេញចូលបានគ្រប់គ្រាន់ ប្រសិនជាចាំបាច់ទើបប្រើប្រាស់ថ្នាំគីមីកសិកម្ម។
+ និងបានជួបជាមួយ មេភូមិ និងប្រធានក្រុម ដើម្បីផ្សព្វផ្សាយអំពី ការគាំទ្ររបស់គម្រោងឈេន លើបដិភាគក្នុងការជីកស្រះ និងចែកគ្រាប់ពូជនៅក្នុងរដូវកាលកូវីដ១៩ (COVID 19)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម