នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក សំ បុង មន្រ្តីអនុវត្តគម្រោងឈេន២ បានចុះបណ្តុះបណ្តាលបច្ចេកទេសការដាំដុះបន្លែ ដល់ក្រុមកសិករដាំបន្លែខ្សោយ និងពង្រឹងសមត្ថភាពបន្ថែមនៅភូមិសិង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល ដោយមានអ្នកចូលរួម
សរុបចំនួន០៧/០២នាក់ ។
+សកម្មភាពរំលឹកមេរៀនចាស់ៗ
-ការជ្រើសរើសពូជដំណាំ
-ការរៀបចំប្រព័ន្ធស្រោចស្រពបន្លែ
-ការគ្រប់គ្រងទឹកស្រោចបន្លែ
-ការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត
-ការគ្រប់គ្រងសត្វល្អិត និងជំងឺ
-ការគ្រប់គ្រងសាធាតុចិញ្ចឹម
+បច្ចេកទេសការពារដំណាំបន្លែដោយដំបូលដើម្បីការពារពីទឹកភ្លៀង និងកាត់បន្ថយកម្តៅ ។
+បង្ហាញពីសុវត្ថិភាព និងប្រសិទ្ធនៃការប្រើប្រាស់ថ្នាំកសិកម្មគឺ
-ណែនាំឱ្យប្រើសម្ភារការពារខ្លួនពេលបាញ់ថ្នាំ
-ការសម្រេចចិត្តមុនបាញ់ថ្នាំកសិកម្ម
-ការគ្រប់គ្រងទុកដាក់សំបកថ្នាំកសិកម្ម
+បញ្ហាប្រឈម
-កសិករខ្វះខាតទឹកស្រោចស្រពបន្លែ
ដូច្នេះខ្ញុំបាទបានជូនដំណឹងដល់ក្រុមកសិករអំពីបដិភាគ២៥%នៃការជីស្រះ ស្តារស្រះ និងខួងអណ្តូង និងការចែកគ្រាប់ពូជដល់ក្រុមកសិករបានជ្រាបជាព័ត៌មាន ។
+លទ្ធផល
-កសិករពេញចេញចិត្ត និងអនុវត្តការដាំដុះតាមបច្ចេកទេលដែលបានផ្តល់ឱ្យខាងលើ ។
-ជួយជំរុញ និងលើកទឹកចិត្តដល់បន្តខិតខំដាំដុះបន្លែឱ្យត្រឹមត្រូវតាមបច្ចេកទេស ។
+ពេលរសៀលខ្ញុំបាទបានចុះប្រជុំពិភាក្សាប្រមូលព័ត៌មានទៅលើការរីកចម្រើនរបស់ក្រុមកសិករដាំបន្លែ រួមមានគឺ៖
១-ភូមិសិង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល ដែលមានអ្នកចូលរួម ៥នាក់ ស្រី ០២នាក់ ។
២-ភូមិសុីលៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ដែលមានអ្នកចូលរួម ៥នាក់ ស្រី ០១នាក់ ។