ចុះវាយតម្លៃសុវត្ថិភាពទីតាំងដាំដុះ និងផ្ទៀងផ្ទាត់លក្ខខណ្ឌសុវត្ថិភាព និងរៀបចំប្លង់ចម្ការCAM GAP របស់ កសិករ ម៉េង សារុន នៅភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
255

ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក មាន ម៉ិក មន្រ្តី អនុវត្តគម្រោងឈេន បានចុះវាយតម្លៃសុវត្ថិភាពទីតាំងដាំដុះ និងផ្ទៀងផ្ទាត់លក្ខខណ្ឌសុវត្ថិភាព និងរៀបចំប្លង់ចម្ការCAM GAP  របស់ កសិករ ម៉េង សារុន នៅភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ដែលមានសកម្មភាព និងលទ្ធផល
សម្រេចបាន ដូចខាងក្រោម៖ 
+ សកម្មភាព
- ចុះពិនិត្យក្នុងចម្ការ និងបានបែងចែកប្លង់ទៅតាមប្រភេទដំណាំនីមួយៗ  
- ប្លង់ចម្ការមាន៣ប្លង់ និងបានចែក៣មុខដំណាំផ្សេងៗគ្នា 
- ប្លង់ទី១ មានផ្ទៃដីទំហំ ២០ម×២៥ម ដាំដំណាំសណ្តែកកួរ 
- ប្លង់ទី២ មានផ្ទៃដីទំហំ ៤០ម×២៥ម ដាំដំណាំ ត្រសក់ទ្រើង 
- ប្លង់ទី៣ មានផ្ទៃដីទំហំ ២០ម×៣០ម ដាំដំណាំប៉េងបោះ 
+ បានធ្វើការវាយតម្លៃសុវត្ថិភាពទីតាំងដាំដុះ មានដូចខាងក្រោម៖ 
- ការគ្រប់គ្រង និងប្រវត្តិទីតាំងចម្ការ 
- ការវាយតម្លៃហានិភ័យទៅលើទឹកស្រោចស្រព 
- ប្រភេទជីដែលបានប្រើប្រាស់លើដំណាំ
+ ការផ្ទៀងផ្ទាត់លក្ខខណ្ឌសុវត្ថិភាពកសិករ 
- ការគ្រប់គ្រង និងប្រវត្តិទីតាំងចម្ការដាំដុះ 
- វិសាលភាពនៃផលិតកម្ម 
- ការវាយតម្លៃទៅលើប្រភពទឹកស្រោចស្រព 
- សុវត្ថិភាពនៃការប្រើប្រាស់ថ្នាំកសិកម្ម 
- កំណត់ត្រាលើការប្រើប្រាស់ជី
- សុវត្ថិភាពនៃការប្រើប្រាស់ជី (លាមកសត្វ និងជីគីមី) 
- សុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម 
- ការរក្សាទុកដាក់ថ្នាំកសិកម្ម 
- ការលាងសម្អាតក្រោយពេលប្រមូលផល 
- ការធ្វើអនាម័យផ្ទាល់ខ្លួន 
- របងការពារសត្វពាហនៈ ចូលទៅក្នុងចម្ការ និងកន្លែងវេចខ្ចប់ 
- សកម្មភាពក្រោយពេលប្រមូលផល 
ចំពោះស្ថានភាពក្នុចម្ការជាកស្តែង គឺមានប្រភេទបន្លែ 
- ត្រប់ស្រួយ និងត្រប់វែង ក្នុងផ្ទៃដីទំហំ ៦០ម×៤០ម កំពុងធ្វើការប្រមូលផលរាល់ថ្ងៃ 
- ដំណាំសណ្តែកកួរ ក្នុងផ្ទៃដីទំហំ ២០ម×២៥ម ទើបដាំបានរយៈពេល ២០ថ្ងៃ 
- ដំណាំត្រសក់ផ្អែម ក្នុងផ្ទៃដីទំហំ ៤០ម×៨០ម ទើបធ្វើការប្រមូលផលបានចំនួន២០០០គីឡូក្រាម 
+ ជាលទ្ធផលសម្រេចបាន 
សម្រាប់ចម្ការរបស់កសិករ ម៉េង សារុន យោងតាមរយៈការចុះវាយតម្លៃ និងធ្វើការផ្ទៀងផ្ទាត់ ជាមួយនឹងលក្ខខណ្ឌសុវត្ថិ ភាពស្តង់ដាចម្ការ CAM GAP គឺនូវមានចំណុចត្រូវកែលម្អរជាច្រើនទៀតដូចជា៖ 
- សម្ភារ និងសំណល់កសិកម្ម គឺនូវមានរាយប៉ាយក្នុងចម្ការ 
- ស្ថានភាដី មិនទាន់ស្មើល្អ 
- ប្រភពទឹកស្រោចស្រព
- កម្រិត PH ដីនៅមិនទាន់មានតុល្យភាព
- របងការពារចម្ការ ...ល.។ 
បើតាមការវាយតម្លៃជាក់ស្តែង ចម្ការរបស់កសិករ ម៉េង សារុន អាចចាត់ចូលជាចម្ការ CAM GAP បានប្រមាណ ៥០% ។ ដូច្នោះក្រុមការងា នឹងជួយជម្រុញបន្ថែមនូវចំណុចដែលខ្វះខាត់មួយចំនួនទៀត ដើម្បីឱ្យចូលជាស្តង់ដាចម្ការ CAM GAP ។

ចំនួនអ្នកចូលទស្សនា
Flag Counter