សកម្មភាពការងារ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៦ ឧសភា ២០២០
518

សកម្មភាពការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យនៅថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០

១/មន្រ្តីកសិកម្ម បានចុះត្រួតពិនិត្យ និងផ្តល់បច្ចេកទេស ការដាំដុះបន្លែរបស់ក្រុមកសិករក្នុងបណ្តុំអាជីវកម្មឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ មានអ្នកចូលរួមសរុបចំនួន០៦/០៣នាក់ ។
*លទ្ធផល
+ភូមិផ្អាវ
-កសិករឈ្មោះ កែប វេត កំពុងរៀបចំដីដាំម្ទេស និងបណ្តុះកូនចំនួន៨០០កូន
    -ផ្ទៃដីដាំដុះចំនួន១៥០០ម៉ែតការ៉េ 
    -ប្រមូលផលជាមធ្យម ១៥គក្រ/ថ្ងៃ 
    -ចំណូលទទួលបានពីបន្លែចន្លោះពី ៣០០០០រៀល - ៥០០០០/ ថ្ងៃ ។
-កសិករឈ្មោះ ហែម ពយ (ស) ត្រសក់ សណ្តែកគួរ ត្រប់វែង ឪឡឹក.
     -ប្រមូលផលចន្លោះពី២០-៣០គីឡូក្នុងមួយថ្ងៃ
     -ចំណូលទទួលបានពីបន្លែចន្លោះពី ២៥០០០រ- ៤០០០០រ ក្នងមួយថ្ងៃ ។
-កសិករឈ្មោះ ចឹក ថេង ត្រប់វែង ជីគ្រប់មុខ ត្រកួន
     -ផ្ទៃដីដាំដុះចំនួន១១០០ម៉ែតការ៉េ
     -ប្រមូលផលចន្លោះពី២០-៣០គីឡូក្នុងមួយថ្ងៃ
     -ចំណូលទទួលបានពីបន្លែចន្លោះពី ៥០០០០រៀល ក្នងមួយថ្ងៃ
+ក្រុមអូរស្វាយ 
-កសិករឈ្មោះ ស្រី ខេម ដាំត្រសក់ ខាត់ណាផ្កា ( ដាំកិច្ចសន្យាជាមួយក្រុមហ៊ុន មាសបៃតង )
      -ផ្ទៃដីដាំដុះចំនួន១ហិកតា
     -ប្រមូលផលចន្លោះពី២៥០-៣០០គីឡូក្នុងមួយថ្ងៃ
     -ចំណូលទទួលបានពីបន្លែចន្លោះពី ២០០០០០រ- ៣០០០០០រ ក្នងមួយថ្ងៃ ។
+ក្រុមច្រោក 
-ឈ្មោះកសិករ អឹម ឈាន មាន ត្រសក់  ប៉េងប៉ោះ ត្រប់ ម្ទេស ( ដាំកិច្ចសន្យាជាមួយក្រុមហ៊ុន មាសបៃតង )
      -ផ្ទៃដីដាំដុះចំនួន១.៥ ហិកតា
     -ប្រមូលផលមធ្យម២០០គីឡូក្នុងមួយថ្ងៃ
     -ចំណូលទទួលបានពីជាមធ្យម ៣០០ ០០០រៀល ក្នុងមួយថ្ងៃ

-កសិករ ពេជ្រ សំអេង មាន ត្រសក់  ប៉េងប៉ោះ ត្រប់ ម្ទេស      
     -ផ្ទៃដីដាំដុះចំនួន១ ហិកតា
     -ប្រមូលផលមធ្យម១៥០គីឡូក្នុងមួយថ្ងៃ
     -ចំណូលទទួលបានពីជាមធ្យម២០០ ០០០រៀល ក្នុងមួយថ្ងៃ ។

២/មន្ត្រីកសិកម្ម  បានចុះត្រួតពិនិត្យ និងតាមដានការដាំដុះបន្លែរបស់ក្រុមកសិករនៅភូមិអូររំដេង ភូមិឈូកស ឃុំត្រពាំងប្រាសាទ ភូមិថ្នល់កែង ឃុំផ្អាវ ស្រុកដោយមានអ្នកចូលរួមសរុបចំនួន០៩/០៣នាក់ ។
+លទ្ធផល
     បានចុះត្រួតពិនិត្យការដាំបន្លែរបស់កសិករឈ្មោះ អំ យឿម (ប្រុស) នៅភូមិថ្នល់កែង ឃុំផ្អាវ បានដាំចំនួន០២មុខគឺដាំពោត០៨រង ប្រវែង១៥ម៉ែត្រ និងដាំដើមខ្ទឹមចំនួន០៣រង និងដាំជីគ្រប់មុខ ។
     កសិករឈ្មោះ ប៑ិច ហុង (ប្រុស) នៅភូមិអូររំដេង ឃុំត្រពាំងប្រាសាទ បានដាំបន្លែចំនួន០៣ មុខគឺដាំដំណាំត្រសក់ស្រូវចំនួន០៨គុម្ភ និងដាំដើមខ្ទឹមចំនួន០៣រងនិងដាំជីគ្រប់មុខ និងកំពុងរៀបចំដីហាលដីសម្លាប់ស្មៅចង្រៃ និងជំងឺផ្សេងៗ ។ គម្រោងនឹងដាំស្ពៃខៀវ ស្ពៃចង្កិះ និងត្រសក់ទ្រើង និងដាំដើមខ្ទឹម ។
   កសិករឈ្មោះ សំ ផេង (ប្រុស) នៅភូមិអូររំដេង ឃុំត្រពាំងប្រសាទ បានដាំបន្លែចំនួន០២មុខគឺដាំម្ទេសចំនួន៥០ដើម លក់បានតម្លៃ១០ ០០០៛/kg និងបានដាំត្រប់វែងចំនួន៣០ដើម លក់បាន២ ០០០៛/kg  ។  
     កសិករឈ្មោះ ជីង ឡេង(ប្រុស) នៅភូមិឈូកស ឃុំត្រពាំងប្រាសាទ មានផ្ទៃដីដាំបន្លែទំហំ១៩×២៥ ម៉ែត្រ  ប្រភពទឹកប្រើទឹកអណ្តូង បានដាំបន្លែចំនួន០២មុខគឺដាំត្រសក់ទ្រឿង ប្រមូលផបាន៣០kg/ថ្ងៃ  លក់បាន២០០០៛/
     កសិករឈ្មោះ អុិត និន  នៅភូមិឈូកស ឃុំត្រពាំងប្រាសាទ បានបន្លែចំនួន០២មុខគឺដាំត្រសក់ទ្រើងចំនួន១១រង បណ្តោយ៤៥ម៉ែត្រ ដំណាំដំណាក់កាលចេញផ្កាផ្លែ  និងដាំសណ្តែកកួរចំនួន០៥រង ប្រមូលបាន៧០kg លក់បាន៣០០០៛/kg  ។
     កសិករឈ្មោះ ប៉ូ ធឿន នៅភូមិឈូកស ឃុំត្រពាំងប្រាសាទ មានផ្ទៃដីដាំបន្លែទំហំ១៥×៨០ម៉ែត្រ  ប្រភពទឹកស្រះទំហំ៨×១០ម៉ែត្រ បានដាំបន្លែ០៣មុខគឺ ត្រកួន០៤រង តម្លៃ១៥០០៛/kg  និងននោងដាំចំនួន២០គុម្ភ តម្លៃ២០០០៛/kg និងដាំត្រឡាចចំនួន៥០គុម្ភ តម្លៃ៣០០០៛/kg   ។

៣/មន្រ្តីកសិកម្ម បានចុះពិនិត្យនិងផ្តល់បច្ចេកទេស  
ការរៀបដីធ្វើចម្ការបង្ហាញលើដំណាំខ្ទឹមបារាំងពណ៌ស និងខ្ទឹមបារាំងពណ៌ក្រហម របស់កសិករ រស់ សុភន ស្ថិតនៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
-កសិករបានបណ្តុះកូន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។
-កសិករបានបន្តដាំស្ពៃចំនួន ៣រង ប្រវែង ៣០ ម៉ែត 
-កំពុងប្រមូលផលសណ្តែកកួរបានមួយថ្ងៃ ៥គីឡូក្រាម តំលៃ ៣០០០រៀល/គីឡូក្រាម ។
+ការដាំដុះបន្លែរបស់កសិករស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង 
 - កសិករ ខៃ ញ៉ បានដាំដុះត្រសក់ទ្រើង ទំហំផ្ទៃដី ១៦០០ម៉ែត្រការ៉េ កុំពុងលូតលាស់ ។
- កសិករ ថា សុខវ៉ាង កុំពុងដាំដុះ សណ្តែកកួរ និងត្រសក់ទ្រើង ទំហំផ្ទៃដី ៣២០០ម៉ែត្រការ៉េ កុំពុងលូតលាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter