ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក សេន បូរ៉ែន មន្ត្រីអនុវត្តគម្រោងឈេន បានចុះត្រួតពិនិត្យ និងតាមដានការដាំដុះបន្លែរបស់ក្រុមកសិករក្នុងបណ្តុំអាជីវកម្មឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ មានអ្នកចូលរួមសរុបចំនួន០៦/០៣នាក់ ។
+គោលបំណង
-ត្រួតពិនិត្យ និងតាមដានការដាំដុះបន្លែ និងដោះស្រាយបញ្ហាប្រឈមនានាជូនកសិករ ។
*លទ្ធផល
+ភូមិផ្អាវ
-កសិករឈ្មោះ កែប វេត (ស) កំពុងរៀបចំដីដាំម្ទេស និងបណ្តុះកូនចំនួន៨០០កូន
-ផ្ទៃដីដាំដុះចំនួន១៥០០ម៉ែតការ៉េ
-ប្រមូលផលជាមធ្យម ១៥គក្រ/ថ្ងៃ
-ចំណូលទទួលបានពីបន្លែចន្លោះពី ៣០០០០រៀល - ៥០០០០/ ថ្ងៃ
-បញ្ហាប្រឈម ខ្វះទឹករដូវប្រាំង
-ផែនការបន្ត ស្តារស្រះបន្ថែម
-សំណូមពរ ចង់អោយណែនាំពីការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិត (ណែនាំរួចរាល់)។
-កសិករឈ្មោះ ហែម ពយ (ស) ត្រសក់ សណ្តែកគួរ ត្រប់វែង ឪឡឹក.
-ប្រមូលផលចន្លោះពី២០-៣០គីឡូក្នុងមួយថ្ងៃ
-ចំណូលទទួលបានពីបន្លែចន្លោះពី ២៥០០០រ- ៤០០០០រ ក្នងមួយថ្ងៃ
-បញ្ហាប្រឈម គ្មាន
-ផែនការបន្ត ពង្រីផ្ទៃដីដាំដុះ និងពង្រីកស្រះ
-កសិករឈ្មោះ ចឹក ថេង (ប) ត្រប់វែង ជីគ្រប់មុខ ត្រកួន….
-ផ្ទៃដីដាំដុះចំនួន១១០០ម៉ែតការ៉េ
-ប្រមូលផលចន្លោះពី២០-៣០គីឡូក្នុងមួយថ្ងៃ
-ចំណូលទទួលបានពីបន្លែចន្លោះពី ៥០០០០រៀល ក្នងមួយថ្ងៃ
-បញ្ហាប្រឈម គ្មាន
-ផែនការបន្ត ពង្រីកផ្ទៃដីដាំដុះ ពង្រីកស្រះ
-សំណូមពរ អោយគម្រោងជួយពង្រីកស្រះ ចង់ចេះបណ្តុះផ្សិត ។
+ក្រុមអូរស្វាយ
-កសិករឈ្មោះ ស្រី ខេម (ប) ដាំ ត្រសក់ ខាត់ណាផ្កា.. ( ដាំកិច្ចសន្យាជាមួយក្រុមហ៊ុន មាសបៃតង )
-ផ្ទៃដីដាំដុះចំនួន១ហិកតា
-ប្រមូលផលចន្លោះពី២៥០-៣០០គីឡូក្នុងមួយថ្ងៃ
-ចំណូលទទួលបានពីបន្លែចន្លោះពី ២០០០០០រ- ៣០០០០០រ ក្នងមួយថ្ងៃ
-បញ្ហាប្រឈម អាកាសធាតុក្តៅខ្លាំង ការទុកដាក់ថ្នាំពុលមិនបានត្រឹមត្រូវ(ណែនាំរួចរាល់)
-ផែនការបន្ត មានបំណងចង់ដាំបន្លែក្នុងប្លាស្ទិក
-សំណូមពរ ចង់អោយមានការគាំទ្រក្នុងការសាងសង់ផ្ទះប្លាស្ទិក
+ក្រុមច្រោក
-ឈ្មោះកសិករ អឹម ឈាន (ប)មាន ត្រសក់ ប៉េងប៉ោះ ត្រប់ ម្ទេស..( ដាំកិច្ចសន្យាជាមួយក្រុមហ៊ុន មាសបៃតង )
-ផ្ទៃដីដាំដុះចំនួន១.៥ ហិកតា
-ប្រមូលផលមធ្យម២០០គីឡូក្នុងមួយថ្ងៃ
-ចំណូលទទួលបានពីជាមធ្យម ៣០០០០០រៀល ក្នុងមួយថ្ងៃ
-បញ្ហាប្រឈម កូនដំណាំងាប់ ដោយសារក្តៅខ្លាំង
-ផែនការបន្ត ពង្រីកស្រះ ចង់ដាំដំណាំក្នុងផ្ទះប្លាស្ទិក
-សំណូមពរ អោយគម្រោងជួយពង្រីកស្រះ និងដាំដំណាំក្នុងផ្ទះប្លាស្ទិក។
-ឈ្មោះកសិករ ពេជ្រ សំអេង (ប) មាន ត្រសក់ ប៉េងប៉ោះ ត្រប់ ម្ទេស
-ផ្ទៃដីដាំដុះចំនួន១ ហិកតា
-ប្រមូលផលមធ្យម១៥០គីឡូក្នុងមួយថ្ងៃ
-ចំណូលទទួលបានពីជាមធ្យម២០០០០០រៀល ក្នុងមួយថ្ងៃ
-បញ្ហាប្រឈម កូនដំណាំងាប់ ដោយសារក្តៅខ្លាំង ខ្វះទឹក
-ផែនការបន្ត ពង្រីកស្រះ ចង់ដាំដំណាំក្នុងផ្ទះប្លាស្ទិក (ណែនាំអោយធ្វើឈើ និងដំបូលប្លាស្ទិកទំហំ ៨x១៨)
-សំណូមពរ អោយគម្រោងជួយពង្រីកស្រះ និងដាំដំណាំក្នុងផ្ទះប្លាស្ទិក។
** នៅល្ងាចថ្ងៃដដែលខ្ញុំបាទក៏បាន ចុះពិនិត្យតាមដានការកត់ត្រា និងណែនាំពីមេរៀនអាជីវកម្ម ដល់ខ្នងផ្ទះ កសិករគម្រូក្នុងភូមិព្រះចំបក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទផងដែល ដោយផ្តោតសំខាន់ទៅលើ ៖
-ការកត់ត្រាចំណូលចំណាយអាជីវកម្មគ្រួសារ
-ការកត់ត្រាចំណាយផ្ទាល់ខ្លួន
-ការៀបចំផែនការថវិការគ្រួសារ ។