ថ្ងៃសៅរ៍ ២ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក សំ បុង មន្ត្រីអនុវត្តក្នុងគម្រោងឈេន២ បានចុះបណ្តុះបណ្តាលស្តីអំពីការវិភាគសេដ្ឋកិច្ចដល់កសិករដាំបន្លែលក្ខណ:អាជីពនៅភូមិព្រះចំបក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដោយមានអ្នកចូលរួមសរុបចំនួន០៧/០៣នាក់ ។
+សកម្មភាព
-រំលឹកមេរៀនចាស់ៗ
-បំផុសឱ្យកសិករមានសំណួរពិភាក្សាក្នុងក្រុម
-បានសង្ខេបមេរៀនជូនកសិករ
+កាវិភាគសេដ្ឋកិច្ច : ដំណាំខាត់ណាផ្កាដាំផ្ទៃដី១០០០ ម៉ែត្រការេ ចំនួន១៣រង ប្រវែង៥០ម៉ែត្រ ទទឹង២០ម៉ែត្រ និងចន្លោះគុម្ព៤០ ស.ម ,ដំណាំ៣២៥០កូន ។
-ចំណាយបង់រំលោះលើឧបករណ៍
* ម៉ាសុីន១គ្រឿង,តំំណក់ទឹក១ដុំ
* ទុយោទំហំ៤៩ ចំនួន០៥ដើម
* វ៉ាន១៣គ្រាប់ កែង០៣ កៅស៑ូ២ដុំ
* ត្រេបណ្តុះកូនចំនួន ៣៣ត្រេ
* ធុងបាញ់ថ្នាំ១ធុង
សរុបចំណាយបង់រំលោះសរុបគឺ៤៩.១៥០៛/ខែ
+ចំណាយលើសម្ភារ
* គ្រាប់ពូជ១កញ្ចប់ ដីបណ្តុះ១ការ៉ុង
* ដីទ្រាបបាត ថ្នាំគីមី ជីបំប៉ន សាំង
* កម្លាំងពលម្ម ប្រេងម៉ាសុីន
* ថង់ច្រកកសិផល
ដោយដំណាំប្រមូលផលបាន១៥០០kg និងលក់បានតម្លៃ៣៥០០៛/kg។
-ចំណូលដុលសរុបចំនួន៣.៦៨៤.០០០៛
ដូច្នេះប្រាក់ចំណេញសុទ្ធសរុបចំនួន៣.៦៨៤.០០០៛ ។
+បញ្ហាប្រឈម
-បំរែប្រែប្រួលអាកាសធាតុក្តៅខ្លាំង
-ខ្វះខាតដើមទុន
-ខ្វះខាតប្រភពទឹកស្រោចស្រពបន្លែ ។
+ដំណោះស្រាយ
-បានណែនាំឱ្យកសិករសង់រោងប្រកស្បៃ
-ណែនាំឱ្យប្រើកៅសូ៑គ្រប់រង និងគ្រប់ចំបើងពីលើរង
-់ឱ្យកសិករដាំណាំណាយកទឹកតិច ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម