ផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
ចេញ​ផ្សាយ ២៣ ឧសភា ២០២០
284

ថ្ងៃប្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ កម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែររៀបចំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីទីប្រឹក្សាបច្ចេកទេស មន្រ្តីអនុវត្តគំរោង ថ្នាក់ខេត្ត ស្រុកនិងភ្នាក់ងារផ្សព្វផ្សាយ ឃុំ ចូលរួម ៤០រូប ។ វគ្គផ្សព្វផ្សាយបច្ចេក ទេស កសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ នេះមានមាតិកាដូចតទៅះ (១). គោលបំណងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការ បប្រែបម្រួលអាកាសធាតុ (២)ការប្រើប្រាស់វិធីសាស្រ្ត៥ សម្រាប់រៀបចំផែនការសកម្មភាពនិងថវិកា២០២០ (៣)គោលការណ៍ណែនាំ ស្តីពី ការវាយតម្លៃការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងសកម្មភាពផ្សព្វផ្សាយកសិកម្ម (៤)ការផ្សារភ្ជាប់ផលិតផលកសិកម្មឆ្ពោះទៅកាន់ទីផ្សារ (៥)ផែនការសកម្មភាព និងថវិកា២០២០ នៃកម្មវិធី ASPIRE (៦)សកម្មភាពរៀបចំបណ្ដំអាជីវកម្មកសិកម្ម(៧)ការរៀបចំផែនការទីផ្សារផលិតកម្មកសិកម្ម(៨)ការកំណត់តំបន់ដាំដុះ និងប្រភេទដំណាំ។ នៅពេលរសៀលបានរៀបចំ ពិធីចែកសំភារ:និងមធ្យាបាយដល់មន្រ្តីអនុវត្តគំរោង ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្ត និងមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធប្រមាណ ៨០រូប សម្ភារទាំងនោះជារួមមាន (១)ម៉ូតូម៉ាក SUZUKI ចំនួន ២៩គ្រឿង (២) កុំព្យូទ៍រ Laptop ចំនួន៤  គ្រឿង (៣)កុំព្យូទ៍រ  Desktop ចំនួន៧  គ្រឿង(៤) ម៉ាស៊ីនបោះពុម្ភ  Printer ចំនួន៨  គ្រឿង(៥) កុំព្យូទ័រតាប្លែត Tablet  ចំនួន  ២២   បន្ទៈ(៦)  ម៉ាស៊ីន LCD Projector  ចំនួន ១  គ្រឿង (៧) ម៉ាស៊ីន Camera ថតរូបម៉ាក Caron 2000D ចំនួន ៧  គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter